ឥណ្ឌា ហាមមិនឲ្យភ្ញៀវទេសចរនារីៗ ស្លៀកសំពត់ ដោយសារ…

ឥណ្ឌា៖ «ភ្ញៀវទេសចរណ៍នារីៗ ដែលមកទស្សនា និងដើរកម្សាន្ត ក្នុងប្រទេសឥណ្ឌា គួរណាមិនត្រូវស្លៀកសំពត់នោះទេ» ។ នេះជាសម្តីផ្ទាល់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ របស់ប្រទេសឥណ្ឌា។

មូលហេតុដែល រដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា ហាមមិនឲ្យនារីៗ ដែលជាភ្ញៀវទេសចរ ស្លៀកសំពត់នោះគឺ ដោយសារតែមួយរយៈពេលកន្លងមកនេះ មានជនខិលខូចមួយចំនួន ឆក់ឱកាសបៀតបៀនផ្លូវភេទទៅលើនារីៗ ដែលចូលចិត្តស្លៀកសំពត់ដើរកម្សាន្ត ជាពិសេសគឺនៅពេលនៅម្នាក់ឯង ហើយករណីនេះដែរ កំពុងរីករាលដាល ធ្វើឲ្យរដ្ឋាភិបាល ក៏ដូចជាមន្រ្តីពាក់ព័ន្ធកំពុងចាត់វិធានការផងដែរ។ 

តាមប្រភពបានឲ្យដឹងថា បើយោងតាមសម្តីរបស់លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃប្រទេសឥណ្ឌា លោក Mahesh Sharma បានបញ្ជាក់ប្រាប់ថា «ដើម្បីគិតគូរដល់សុវត្ថិភាពជូនភ្ញៀវទេសចរ ជាពិសេសនារីៗ ដូច្នេះសូមមេត្តា កុំស្លៀកសំពត់ ឬខោខ្លី នៅពេលធ្វើដំណើរកម្សាន្ត ទៅណាមកណាម្នាក់ឯង ជាពិសេសនៅពេលយប់ នៅក្នុងទីក្រុង» ។ លោកបានបន្ថែមថា «វប្បធម៌របស់ពួកយើង គឺមិនដូចវប្បធម៌របស់ជនជាតិភាគខាងលិចនោះទេ (អឺរ៉ុប) ពីព្រោះពួកយើង គិតគូដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរ»

គួរបញ្ជាក់បន្ថែមទៀតផងដែរថា «នេះមិនមែនជាច្បាប់ហាមប្រាម មិនឲ្យស្លៀកសំពត់នោះទេ និងមិនមែនបិទសិទ្ធិមិនឲ្យស្លៀកដែរ គ្រាន់តែចង់ឲ្យភ្ញៀវទេសចរ ដែលជានារីភេទទាំងអស់ មិនត្រូវស្លៀកសំពត់ដើរទៅណាមកណាម្នាក់ឯង ឬកន្លែងដាច់ស្រយ៉ាល និងតំបន់ឆ្នេរសមុទ្រជាដើម ពីព្រោះជនខិលខូចមួយចំនួន អាចនឹងឆ្លៀតឱកាសនេះ ប៉ុនប៉ងនិងបៀតបៀនផ្លូវភេទ»។ នេះបើយោងតាមសម្តីរបស់លោក Mahesh Sharma បានបញ្ជាក់ ។

ទាក់ទងនឹងករណីនេះដែរ សម្រាប់ភ្ញៀវទេសចរបរទេស ដែលមកកាន់ប្រទេសឥណ្ឌា ក៏ត្រូវទទួលបានការណែនាំ និងផ្តល់ដំបូន្មានអំពីរឿងនេះដែរ ជាពិសេសជាមួយនឹងបំរាមខ្លះៗ សម្រាប់ភ្ញៀវទេសចរនារីភេទតែម្តង ដើម្បីឲ្យពួកគេមានការប្រុងប្រយ័ត្នក្នុងករណីនេះ។

គួររំលឹកផងដែរថា ជុំវិញរឿងរ៉ាវករណីនេះ កាលពីឆ្នាំ២០១២ កន្លងទៅ ធ្លាប់មានករណីរំលោភ ហើយសម្លាប់ទៅលើនិស្សិតពេទ្យស្រីម្នាក់ នៅទីក្រុង Delhi បន្ទាប់ពីករណីដែលស្រដៀងគ្នានេះ ចេះតែកើតឡើង ធ្វើឲ្យអត្រានៃកំណើនក្នុងករណីនេះមានការកើនឡើង ម្លោះហើយទើបធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការ ដើម្បីទប់ស្កាត់ និងដាក់ចេញនូវបំរាមនេះតែម្តង៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

។ គួររំលឹកផងដែរថា វីដេអូឃ្លីបមួយ កំពុងតែទទួលបានការ ចាប់អារម្មណ៍ផងដែរ ដោយគេសង្គេតឃើញថា មានស្រ្តីជនជាតិឥណ្ឌាជាច្រើនរយនាក់ បាននាំគ្នាឈរត្រៀបត្រា ពិតគ្នាណែនណាប់តាន់តាប់តែម្តង ដើម្បីរង់ចាំខ្សែរថភ្លើងមកដល់ ដណ្តើមគ្នាឡើងជិះ ឲ្យបានមុនគេ ធ្វើយ៉ាងណាឲ្យតែបាន ទៅដល់ទីតាំងដែលខ្លួនចង់ទៅ ឬទៅដល់កន្លែងការងារជាដើម ដោយមិនខ្វល់ពីសុវត្ថិភាពខ្លួនឯងប៉ុន្មានឡើយ។

តាមរយៈខ្សែវីដេអូឃ្លីបដែលមានទីតាំងនៅក្នុងទីក្រុង Mumbai មួយនេះ ឃើញថា គ្រាន់តែរថភ្លើងមកដល់ចំណតភ្លាម នារីៗជាច្រើនមិនបង្អស់យូរ ក៏ទាញទ្វារបើកសម្រុកចូលដោយខ្លួនឯងទាំងតក់ក្រហល់តែម្តង ហាក់បីដូចជារត់គេចចេញ ពីគ្រោះថ្នាក់អ្វីមួយយ៉ាងអីចឹង ដែលស្ទើរតែចង់ ជាន់គ្នាទៅហើយ។

បើតាមការឲ្យដឹងថា មិនទាន់បានប៉ុន្មានវិនាទីស្រួលបួលផង ស្ត្រីប្រមាណជា ៤០នាក់ បានសម្រុកចូលទៅដល់ខាងក្នុងទូរថភ្លើងទៅហើយ។

គួរឲ្យដឹងថា មានខ្សែរថភ្លើងជាច្រើនកន្លែងទៀត មានដូចជានៅរដ្ឋធានី Delhi ទីក្រុង Mumbai ទីក្រុង Calcutta និងទីក្រុង Madras ជាដើម ដែលបានដាក់ដំណើរការ តាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលអនុញ្ញាតបានតែនារីភេទប៉ុណ្ណោះ អាចជិះរថភ្លើងទាំងអស់នេះបាន។

ការធ្វើដូចនេះ ដើម្បីការពារនារីភេទ ពីការបៀតបៀនកេរ្តិ៍ខ្មាស ពីសំណាក់ព្រាននារីទាំងឡាយ (បុរសៗ) នៅទីសាធារណៈ ព្រោះយើងដឹងហើយថា ឥណ្ឌាគឺជាប្រទេសមួយ ដែលតែងតែមាន ការរំលោភបំពាន និងបៀតបៀនកេរ្តិ៍ខ្មាស មកលើនារីភេទ ច្រើនករណីនៅទីសាធារណៈ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឥណ្ឌា ហាមមិនឲ្យភ្ញៀវទេសចរនារីៗ ស្លៀកសំពត់ ដោយសារ...

ឥណ្ឌា ហាមមិនឲ្យភ្ញៀវទេសចរនារីៗ ស្លៀកសំពត់ ដោយសារ...

ឥណ្ឌា ហាមមិនឲ្យភ្ញៀវទេសចរនារីៗ ស្លៀកសំពត់ ដោយសារ...

ឥណ្ឌា ហាមមិនឲ្យភ្ញៀវទេសចរនារីៗ ស្លៀកសំពត់ ដោយសារ...