៥ចំណុច គួរដឹងពីធូរេន ព្រោះទទួលទានមិនប្រយ័ត្ន អាចបណ្តាលឱ្យស្លាប់បាន!

សព្វថ្ងៃអាកាសធាតុក្តៅត្រជាក់ៗ ដែលធ្វើឱ្យយើងពិតជាពិបាកទ្រាំទ្រណាស់។ នៅប្រទេសមួយចំនួន មានប្រជាជនស្លាប់ដោយសារក្តៅពេកក៏មាន ប៉ុន្តែក្រៅពីអាកាសធាតុក្តៅហើយ ផ្លែឈើដែលមនុស្សយើងចូលចិត្តទទួលទានមួយចំនួន ក៏អាចធ្វើឱ្យយើងមានគ្រោះថ្នាក់ដល់ជីវិតផងក៏មាន  ដោយសារវាមានសារធាតុម្យ៉ាង ធ្វើឱ្យខ្លួនក្តៅខ្លាំង ជាពិសេសគឺ «ផ្លែធុរេន»នេះតែម្តង។

ដូច្នេះគួរអាន៥ចំណុចនេះសិនមុននឹងអ្នកសម្រេចចិត្តបរិភោគផ្លែធុរេន។ ចំណុចដែលអ្នកគួរដឹងមុនគឺមានដូចតទៅនេះ៖

១. ផ្លែធូរេនជាអាហារដែលមានកាល់ឡូរីខ្ពស់ ព្រោះសាច់វា៤-៦គ្រាប់ ផ្តល់កាល់ឡូរីដល់ទៅ ៤០០ កាល់ឡូរី ស្មើនឹងភេសជ្ជៈដែលមានជាតិអាល់កុល ចំនួន២កំប៉ុង ឬបាយ ១ចានធំពេញ។ ដូច្នេះមុនបរិភោគគួរពិចារណាដោយប្រុងប្រយ័ត្ន ព្រោះវាអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ជាងធម្មតាដោយមិនដឹងខ្លួន។

២. ធូរេនមួយផ្លែមានផ្ទុកជាតិស្ករខ្ពស់ ចំពោះអ្នកមានជម្ងឺទឹកនោមផ្អែម គួរតែចៀសវាង ព្រោះវាអាចធ្វើឱ្យជាតិស្ករ នៅក្នុងឈាមកាន់តែឡើងខ្ពស់ ងាយប្រឈមមុខនឹងការលើសឈាមគ្រប់ពេល ជួនកាលបើការពារមិនទាន់ អាចមានគ្រោះថ្នាក់ដល់ស្លាប់ផងក៏មាន។

៣. លើសពីនេះទៀត អ្នកដែលមានជម្ងឺទាក់ទងជាមួយនឹងសម្ពាធឈាមខ្ពស់ ជម្ងឺបេះដូង ​ និងជម្ងឺសរសៃឈាម  ជម្ងឺខ្លាញ់ក្នុងសរសៃឈាមគួរបរិភោគធូរេន ក្នុងបរិមាណតិចបំផុត។

. ធូរេនជាប្រភេទផ្លែឈើ ដែលមានធាតុក្តៅខ្លាំងណាស់ ប្រសិនបើទទួលទាន ជាមួយភេសជ្ជៈអាល់កុលណាមួយ មិនថាតែស្រាថ្នាំ ស្រាបៀរ ឬភេសជ្ជៈណាមួយ នោះកាន់តែបង្កគ្រោះថ្នាក់ដល់រាងកាយច្រើនឡើងៗ ព្រោះ កម្តៅនៅក្នុងរាងកាយ នឹងឡើងខ្ពស់ខ្លាំង រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតក៏អាចថាបាន។

៥. ដោយសារតែធុរេនជាផ្លែឈើដែលផ្តល់ថាមពលខ្ពស់ ដូច្នេះនៅពេលដែលអ្នក បរិភោគធុរេនរួច គួរចៀសវាងការទទួលទានអាហារ នៅខាងក្រៅផ្តេសផ្តាសផ្សេងៗទៀត ដូចជាប្រភេទអាហារចៀន អាហារចម្អិនជាមួយខ្ទិះដូង ម្ហូបអាហារដែលមានរសជាតិផ្អែមខ្លាំង ឬព្យាយាមកាត់បន្ថយចំណង់អាហារនៅខាងក្រៅ នានាជាបន្តបន្ទាប់ផង។ បើអាចត្រូវធ្វើលំហាត់ប្រាណបន្ថែម ដើម្បីជួយដុតថាមពល នៅក្នុងរាងកាយឱ្យមានដំណើរការល្អជាធម្មតា។

សរុបមកយើងមិនបានហាមឃាត់ ថាកុំបរិភោគផ្លែធូរេនទេ ប៉ុន្តែដើម្បីសុវត្ថិភាព សុខភាពទាំងអស់គ្នា មុនពេលបរិភោគវា គួរដឹងពីរបៀប និងផលប៉ះពាល់ផងដែរ។ ក្រៅពីនេះការហាត់ប្រាណ​​ ឱ្យបានទៀងទាត់ នឹងធ្វើឱ្យរាងកាយយើងមានសុវត្ថិភាព មួយរយភាគរយមិនសូវព្រួយបារម្ភ ពីបញ្ហាសុខភាពប៉ុន្មានទេ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥ចំណុច គួរដឹងពីធូរេន ព្រោះទទួលទានមិនប្រយ័ត្ន អាចបណ្តាលឱ្យស្លាប់បាន!

៥ចំណុច គួរដឹងពីធូរេន ព្រោះទទួលទានមិនប្រយ័ត្ន អាចបណ្តាលឱ្យស្លាប់បាន!