ក្រសួង​ធនធានទឹក​៖ អាង​ទំនប់​តា​ម៉ុក រង​ការលិចលង់ តែ​មិន​គ្រោះថ្នាក់​ឡើយ​ និពន្ធដោយ : ញឹក ស្រីល័ក្ខ       August-31-2016, 3:19 pm         342

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង​ធនធានទឹក​៖ អាង​ទំនប់​តា​ម៉ុក រង​ការលិចលង់ តែ​មិន​គ្រោះថ្នាក់​ឡើយ​ទឹកក្នុងអាងទំនប់តាម៉ុក ហក់ឡើងដល់កំរិតកម្ពស់។ រូបថត ក្រសួងធនធានទឹក​ជំនន់​ទឹកភ្លៀង ដែល​កំពុង​ជន់​លិច​ក្នុង​អាង​ទំនប់ទឹក​តា​ម៉ុក នឹង​ឆាប់​ស្រក​ចុះ​វិញ​។ នេះ​បើតាម​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងថា ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ជោគជាំ​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានធ្វើ​ឲ្យ​កម្រិត​ទឹក​ក្នុង​អាង​ទំនប់​តា​ម៉ុក ហក់​ឡើងដល់​កម្រិត​ក​ម្ព​ស់​ប្រុងប្រយ័ត្ន (២,៩០ ម៉ែត្រ​) នោះ មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​៖ មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ ដោយសារតែ​តំបន់​នោះ​ជា​តំបន់​ខ្ពង់រាប ស្ថានភាព​ទឹក​អាច​ហូរ​ស្រុតចុះ​។ ហើយ​បើទោះជា​មាន​បញ្ហា​ទឹកជំនន់ ក៏​មិនមាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះទេ​។ ម្យ៉ាងទៀត ក្រសួង​បាន​ត្រៀមលក្ខណៈ​បច្ចេកទេស​ក្នុងការ​បើកទ្វារ​ទំនប់ និង​ប្រើប្រាស់​គ្រឿង​ចាក់​ផ្សេងៗ​ផងដែរ​»​។

​លោក ចាន់ យុ​ត្ថា បាន​បន្ថែមថា ការប្រែប្រួល​អាកាសធាតុ អាចជា​មូលហេតុ​ដែល​ធ្វើ​អាង​ទំនប់​តា​ម៉ុក​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​វា​មិនមែនជា​ករណី​ឆ្នាំមុនៗ​នោះឡើយ​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ពួកគេ​ព្រួយបារម្ភ បើទោះជា​ការព្យាករណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ពេញ​មួយ​សប្តាហ៍​ក៏ដោយ​៕