៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!

6 Videos


ពិធីការិនី និង តារាសម្តែងកញ្ញា ថន លក្ខិណា បច្ចុប្បន្ននេះកំពុងតែមានការចាប់អារម្មណ៍ ច្រើនឡើងពីទស្សនិកជនតាមរយៈការបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាការបង្ហាញរូប ភាពដ៏ស្រស់ស្អាតនៅតាមបណ្តាញសង្គម ។

៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!

ទាក់ទងទៅនឹងការបង្ហាញរូបភាពតាមរយៈបណ្តាញសង្គមនេះបច្ចុប្បន្នគេសង្កេតឃើ ថា មានតារាប្រុសស្រីខ្មែរ ស្ទើរតែទាំងអស់បានទាញយកប្រជាប្រិយភាព និង ការចាប់អារម្មណ៍ពី ទស្សនិកជនរបស់ខ្លូនតាមរយៈបណ្តាញសង្គមបន្ថែមពីលើការបង្ហាញមុខនៅក្នុងការសម្តែង និង នៅតាមកញ្ចក់ទូរទស្សន៍ ហើយដែលក្នុងនោះក៏មានស្រីស្អាត ថន លក្ខិណា ផងដែរ ។

៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!

កញ្ញា ថន លក្ខិណា តែងតែបង្ហាញសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លូននៅតាមបណ្តាញ សង្គមហ្វេសប៊ុក និង Instagram ដើម្បីបង្កើនប្រជាប្រិយភាព និង ទាក់ទាញការចាប់អារម្មណ៍ពី អ្នកគាំទ្រ ។ ជារឿយៗនាងបានបង្ហោះរូបថតដ៏ទាក់ទាញដែលក្នុងនោះមានទាំងរូបថតដែល ស្លៀកពាក់បែបសិចស៊ី បែបយុវវ័យសម័យថ្មី និង ជាពិសេសគឺក្នុងឈុតបុរាណខ្មែរតែម្តង ។

៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!

ថ្មីៗនេះ ថន លក្ខិណា បានបង្ហោះរូបថតដោយស្ថិតក្នុងឈុតសំអាងការដ៏ស្រស់ស្អាតជា ច្រើនប៉ុស្តិ៍នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ។ តាមរយៈរូបភាពដែលគ្រងដោយឈុត បុរាណខ្មែរបែបនេះទទួលបាននូវការកោតសរសើរថា សម្រស់របស់នាងកាន់តែស្រស់ស្អាតថែម មួយកម្រិតទៀត សមទៅនឹងរូបរាងដ៏ស្រឡូនរបស់នាងតែម្តង ។

៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!

សូមរំឭកផងដែរថា ប្រជាប្រិយភាពរបស់កញ្ញា ថន លក្ខិណា បច្ចុប្បន្នបានកើនឡើងថែម មួយកម្រិតទៀតបន្ទាប់ពីនាងកែកុនសម្ផស្សផ្ទៃមុខ ។ គេបានឃើញស្រីស្អាតរូបនេះចេញមុខ ច្រើនក្នុងនាមជាពិធីការិនីនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ ក្រៅពីនេះក៏មានមុខនៅក្នុងការសម្តែង និង ថត Spot ពានិជ្ជកម្មឱ្យផលិតផលនានាផងដែរ ៕ យ៉ានុ

៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!៨ ឈុតមង្គលការដែល ថន លក្ខិណា ស្លៀកពិតជាស្អាត និង លេចធ្លោ!