ទស្សនា​វីដេអូ​បង្ហាញ​សមត្ថភាព​កីឡាករ​រូប​នេះ​ហើយ​ប្រិយមិត្ត​នឹង​យល់​ហេតុ​អ្វី​ Zidane ដាក់​គេ​ជាជម្រើស​ទី​១​មិន​ខាន​

ខ្សែបម្រើប្រយុទ្ធវ័យទើបតែ២០ឆ្នាំមួយរូបដែលមានឈ្មោះថា Marco Asensio ត្រូវបានគេកត់សម្គាល់ថាជាកីឡាករវ័យក្មេងដែលលេចធ្លោមួយរបស់គ្រូបង្វឹក Real Madrid គឺលោក Zinedine Zidane សម្រាប់ដើមរដូវកាលថ្មី ។

ដោយការប្រកួតបើកឆាក២សប្ដាហ៍ដំបូងនៅ La Liga កីឡាករ Marco Asensio សុទ្ធតែបានចូលលេងជាក្នុងជម្រើស១១នាក់ដំបូង ស្របពេលដែលកីឡាករដ៏ល្អ២រូបគឺ Isco និង James ដែលលេង Role ដូចគេបែរជាត្រូវអង្គុយកៅអីបម្រុងទៅវិញ ។ ហើយការប្រកួត២លើកនេះ Marco Asensio ក៏រកបាន១គ្រាប់ឲ្យ Real Madrid ផងដែរ ។

សូមទស្សនាវីដេអូការបង្ហាញសមត្ថភាពរបស់គេសម្រាប់រដូវកាលថ្មីនេះ ៖

សូមបញ្ជាក់ថាកីឡាករ Marco Asensio ទើបតែត្រលប់មកកាន់ក្លឹប Real Madrid ក្នុងរដូវកាលនេះប៉ុណ្ណោះខណៈរដូវកាលមុនគេត្រូវបានក្លឹប Espanyol ខ្ចីជើងរយៈ១ឆ្នាំ ហើយការខ្ចីជើងនេះ Marco Asensio រកបាន៤គ្រាប់ឲ្យ Espanyol ផងដែរ ។


  • ទស្សនា​វីដេអូ​បង្ហាញ​សមត្ថភាព​កីឡាករ​រូប​នេះ​ហើយ​ប្រិយមិត្ត​នឹង​យល់​ហេតុ​អ្វី​ Zidane ដាក់​គេ​ជាជម្រើស​ទី​១​មិន​ខាន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:កីឡា
Tags: