រថយន្តស្ទូចដាច់ហ្វ្រាំងលើស្ពានអាកាសស្ទឹងមានជ័យ បង្កគ្រោះថ្នាក់គួរឱ្យខ្លាច

6 Videos


មានភាពភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា នៅលើស្ពានអាកាសស្ទឹងមានជ័យ ដោយសាតែរថយន្តស្ទួចដាច់ហ្វ្រាំងពេលចុះពីលើស្ពាន បណ្តាលឲ្យបុកម៉ូតូ និង កង់ ៤ គ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង ២ នាក់ទៀតរងរបួសធ្ងន់ ។

រថយន្តស្ទូចដាច់ហ្វ្រាំងលើស្ពានអាកាសស្ទឹងមានជ័យ បង្កគ្រោះថ្នាក់គួរឱ្យខ្លាច

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នេះ មានករណីរថយន្តស្ទូច ពេលកំពុងបើកចុះពីលើស្ពានអាកាសស្ទឹងមានជ័យស្រាប់តែទៅបុករះម៉ូតូចំនួន ៣ គ្រឿង និង កង់មួយគ្រឿង នៅខាងមុខបណ្តាលឲ្យស្លាប់ម្នាក់ និង រងរបួសធ្ងន់ ២ នាក់ ។

រថយន្តស្ទូចដាច់ហ្វ្រាំងលើស្ពានអាកាសស្ទឹងមានជ័យ បង្កគ្រោះថ្នាក់គួរឱ្យខ្លាច

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ជាបន្ទាន់ផងដែរ តែគួរឲ្យសោកស្តាយ ក្រោយកើតហេតុភ្លាម អ្នកបើករថយន្តបង្កបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ៕

សុថាត់

រថយន្តស្ទូចដាច់ហ្វ្រាំងលើស្ពានអាកាសស្ទឹងមានជ័យ បង្កគ្រោះថ្នាក់គួរឱ្យខ្លាច