ឥណ្ឌាហាមភ្ញៀវទេសចរស្រីៗស្លៀកសំពត់ខ្លីៗ ខណៈប្រទេស​កំពុងព្យាយាមដោះស្រាយបទល្មើសរំលោភផ្លូវភេទលើស្រ្តីជាបក្ខពួក

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌា លោក Mahesh Sharma បានប្រាប់ឲ្យដឹងថា ភ្ញៀវទេចរស្រីៗទាំងឡាយមិនគួរស្លៀកសំពត់ ឬ ដើរលេងតែម្នាក់នៅពេលយប់នោះទេ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ស្ថិតនៅតាមបណ្តាទីប្រជុំតូចៗ ។

លោក Mahesh Sharma បានកំពុងពិភាក្សាអំពីបញ្ហាសន្តិសុខរបស់ភ្ញៀវទេសចរ នៅក្នុងទីក្រុង Agra ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈប្រទេសកំពុងលៃលកដោះស្រាយលើបញ្ហារាតត្បាតនៃបទល្មើសចាប់រំលោភសេពសន្ថវៈលើស្ត្រីជាក្រុមពាល ។

លោកនិយាយថា ការមកដល់របស់ជនបរទេសនៅក្នុងប្រទេសឥណ្ឌា ត្រូវបានចេញនូវសម្ភារៈស្វាគមន៍មួយ ដែលក្នុងនោះរួមមានការណែនាំសុខសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាស្ត្រីផងដែរ ។

លោកបន្តថាៈ “នៅក្នុងសម្ភារៈនោះ ពួកគេ (ភ្ញៀវ) ត្រូវបានផ្តល់នូវសេចក្តីណែនាំអំពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ” ។

“ពួកគេមិនគួរផ្សងព្រេងតែម្នាក់ឯង នៅពេលយប់ នៅក្នុងទីកន្លែងតូចៗ ឬ ស្លៀកសំពត់ខ្លីៗឡើយ” ៕


ឥណ្ឌាហាមភ្ញៀវទេសចរស្រីៗស្លៀកសំពត់ខ្លីៗ ខណៈប្រទេស​កំពុងព្យាយាមដោះស្រាយបទល្មើសរំលោភផ្លូវភេទលើស្រ្តីជាបក្ខពួក

ពួកអ្នកចិញ្ចឹមនៅហ្វាំងឡង់បាញ់ថ្នាំចំណាំងពន្លឺលើស្នែងរមាំង ដើម្បីទប់ស្កាត់រថយន្តបុកនៅពេលយប់

ឥណ្ឌាហាមភ្ញៀវទេសចរស្រីៗស្លៀកសំពត់ខ្លីៗ ខណៈប្រទេស​កំពុងព្យាយាមដោះស្រាយបទល្មើសរំលោភផ្លូវភេទលើស្រ្តីជាបក្ខពួក

សង្សានារីរងគ្រោះស្រែកយំតាម FB ហៅនាងឲ្យភ្ញាក់ឡើងកុំគេងយូរពេក