FA សម្រេច​ពិន័យ​ Aguero រឿង​អុក​កែង​ដាក់​កីឡាករ West Ham

Sergio Aguero ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ដាក់​ពិន័យ​ពី​បទ​បង្ក​ហិង្សា​ បន្ទាប់​ពី​​អុក​កែង​ដៃ​ដាក់​កីឡាករ​ Winston Reid របស់​ West Ham នៅ​ការ​ប្រកួត Premier League សប្ដាហ៍​មុន។

 

FA សម្រេច​ពិន័យ​ Aguero រឿង​អុក​កែង​ដាក់​កីឡាករ West Ham

 

​ក្នុង​ការប្រកួត​នាទី៧៦ ​លោក​ អាជ្ញាកណ្ដាល Andre Marriner មិន​បាន​ឃើញ​ហេតុការណ៍​ពេល​នោះ​ទេ តែ FA បាន​សម្រេច​ធ្វើការ​ពិន័យ​បន្ទាប់​ពី​ មើល​វីដេអូ​យឺត​ៗ ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។ កីឡាករ​វ័យ​២៨​ឆ្នាំ​ មាន​ពេល​ត្រឹម​ម៉ោង​៦​ល្ងាច​ (ម៉ោង​អង់គ្លេស) ថ្ងៃ​ពុធ​នេះ ដើម្បី​ប្ដឹង​តវ៉ា។

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ ​មិន​អាច​ចូល​លេង​ចំនួន​៣​ប្រកួត​រួម​មាន​ប្រកួត​ដ៏​សំខាន់​នៅ​ Premier Leagueជាមួយ​ Manchester United ថ្ងៃទី១០ ខែ​កញ្ញា ប្រកួត​ទល់​ Bournemouth ថ្ងៃ​ទី ១៧ ខែកញ្ញា និង​ប្រកួត​ទល់​ Swansea ជុំ​ទី​៣ ពាន​រង្វាន់ EFL Cup៕

 

FA សម្រេច​ពិន័យ​ Aguero រឿង​អុក​កែង​ដាក់​កីឡាករ West Ham

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC