ទាហានឃឺតស្ត្រី ប្រាប់ពីមូលហេតុ ដែលពួកគេ ផាត់មុខពេលចូលសមរភូមិ

អ៊ីរាក់៖ វាជារឿងធម្មតាសម្រាប់មនុស្សស្រី​គ្រប់រូប ដែលតុបតែងខ្លួន ឬផាត់មុខលាបក្រែម តែវាពិតជាចម្លែកសម្រាប់កងកម្លាំងស្រ្តីមួយក្រុ មដែលកំពុងធ្វើការប្រឆាំងនឹងក្រុមជ្រុលនិយម ISIS បានផាត់មុខមាត់នៅក្នុងសមរភូមិដែរនោះ។

កងកម្លាំងសកម្មប្រយុទ្ធស្រ្តីឃឺត នៅភាគខាងជើងប្រទេសអ៊ីរាក់ បានឲ្យដឹងថា ពួកគេមានអារម្មណ៍ស្អប់ពុះកញ្ច្រោល ចំពោះក្រុមភេរវកម្មដែលមើលឃើញស្រ្តីជាវត្ថុ សម្រាប់ជាទាសករ រំលោភ បំភិតបំភ័យ។ ប៉ុន្តែទោះជាភារកិច្ចនេះមានគ្រោះថ្នាក់យ៉ាងណា ក៏ក្រុមកងកម្លាំងស្រ្តី ដែលកំពុងហ្វឹកហាត់ជាមួយកងកម្លាំងអង់គ្លេស ដើម្បីការពារសន្តិសុខទាំងនេះមិនខ្លាច ហើយរឿងដែលសំខាន់មួយទៀត គឺពួកគេចង់មើលទៅស្រស់ស្អាត ទោះនៅក្នុងករណីណាមួយ ដែលពួកគេត្រូវបានសម្លាប់ក៏ដោយ។

នាង Ahd Mohemed អាយុ៣៦ឆ្នាំ សកម្មប្រយុទ្ធស្រ្តីឃឺត បាននិយាយថា នាងបានគូសចិញ្ចើម លាបម៉ាស្ការា លាបក្រែម និងលាបក្រចកដៃ មុនពេលដែលនាងចាប់កាន់កាំភ្លើងចូលក្នុងសមរភូមិ។ នាងបន្តថា “ខ្ញុំតែងតែលាបក្រេមមាត់ជានិច្ច មុនពេលដែលចូលទៅសមរភូមិមុខ“។

នាង Mohemed បន្ថែម នៅពេលទៅប្រយុទ្ធ ពួកយើងចង់ឲ្យខ្លួនឯងមើលទៅស្រស់ស្អាត ហើយប្រសិនបើខ្ញុំស្លាប់ ខ្ញុំចង់ស្លាប់មើលទៅស្រស់ស្អាត៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់មួយផ្សេងទៀតកាលពីលើកមុន  ក្នុងការប្រកួតប្រជែងតារាម៉ូដែលទូរទស្សន៍ CCTV លើកទី១១ បានបោះបង់អាជីពខ្លួន មកបំពេញក្តីស្រមៃធ្វើជាកងទាហាននារីថ្នាក់កិត្តិយស ជា​លើ​កដំបូង​ ជាមួយ​នារី​៥០​នាក់​ផ្សេង​ទៀត​ ក្នុង​ពិធី​​​​ដង្ហែ​ក្បួនព្យុះហយាត្រាមួយរបស់ចិន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អតីតតារាម៉ូដែលរូបស្រស់ឈ្មោះ Men Jiahui អាយុ ២៣ឆ្នាំ បានចូលរួម ជាមួយកងទ័ព ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ដោយចង់ក្លាយទៅជាកងទាហានការពារថ្នាក់កិត្តិយស បន្ទាប់ពីនាងបាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន​​បច្ចេកវិទ្យា​ម៉ូដ​​ប៉េកាំង កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤ កន្លងមក។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស កងទាហានការពារថ្នាក់កិត្តិយស ត្រូវមានអាយុ​ជា​មធ្យម​ ២០​ឆ្នាំ ត្រូវ​មាន​កម្ពស់​ជា​មធ្យម​ ១,៧៨​ម៉ែត្រ ​មានកំរិតសិក្សាថ្នាក់​បរិញ្ញា​បត្រ ជាមួយ​សមត្ថភាព​ខ្ពស់។ ចំពោះបុរសវិញ ជាមធ្យមត្រូវមានកម្ពស់ខ្ពស់ជាងស្រ្តី ១០សង់ទីម៉ែត្រ និងមានរាងមាំ។

គួរបញ្ជាក់ផងដែរថា នៅ​ថ្ងៃ​ទី​៣​ ខែ​កញ្ញា ​គឺ​ជា​​លើក​ដំបូង ​​​ដែល​​មាន​វត្តមាន​កងទាហាន​ស្រី​ថ្នាក់កិត្តិយស​ហែ​អម​​ ជា​មួយ​ទាហាន​​កិត្តិយសប្រុស ​ក្នុង​ពិធី​​រំលឹក​ខួប​ លើក​ទី​ ៧០​ នៃ​ការ​បញ្ចប់សង្គ្រាម​លោក​លើក​​ទី​២​៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទាហានឃឺតស្ត្រី ប្រាប់ពីមូលហេតុ ដែលពួកគេ ផាត់មុខពេលចូលសមរភូមិ

ទាហានឃឺតស្ត្រី ប្រាប់ពីមូលហេតុ ដែលពួកគេ ផាត់មុខពេលចូលសមរភូមិ

ទាហានឃឺតស្ត្រី ប្រាប់ពីមូលហេតុ ដែលពួកគេ ផាត់មុខពេលចូលសមរភូមិ