Inter ជះលុយបន្ថែមទៀតទិញខ្សែប្រយុទ្ធប្រេស៊ីលពីក្លិប Santos(មានវិដេអូ)

ក្លិបអ៊ីតាលី Inter Milan បានបំពេញការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Gabriel Barbosa ពីក្លិប Santos ក្នុងកិច្ចសន្យាចំនួន ៥ឆ្នាំ។

Gabriel-Barbosa

Barbosa ដែលធ្លាប់មានសេចក្តីរាយការណ៍ថា ជាគោលដៅរបស់ក្លិប Leicester នោះ ធ្លាប់ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈជួយឲ្យប្រទេសប្រេស៊ីល ឈ្នះមេដាយមាស Olympic នៅក្នុងទីក្រុង Rio កាលពីខែដើមសីហានេះផងដែរ។
កីឡាករវ័យទើប ២០ឆ្នាំរូបនេះ បានចំណាយពេលលេង ៤រដូវកាលនៅក្លិបក្នុងប្រទេសប្រេស៊ីល Santos ស៊ុតបញ្ចូលទីបាន ៥៦គ្រាប់ និងឈ្នះពានក្នុងលីកបានចំនួនពីរដងផងដែរ។

ft-img-template

កីឡាករនេះ គឺជាកីឡាករទីពីរដែលចុះហត្ថលេខាជាមួយក្លិប Inter គឺពីរថ្ងៃបន្ទាប់ពីក្លិបនេះបាននាំយកខ្សែបម្រើកណ្តាលព័រទុយហ្គាល Joao Mario ពីក្លិប Sporting Lisbon ក្នុងតម្លៃខ្លួន ៣៨.៤លានផោន៕

មានវិដេអូ Highlight​ របស់ Gabriel Barbosa

The post Inter ជះលុយបន្ថែមទៀតទិញខ្សែប្រយុទ្ធប្រេស៊ីលពីក្លិប Santos(មានវិដេអូ) appeared first on CamboSport.

  • Inter ជះលុយបន្ថែមទៀតទិញខ្សែប្រយុទ្ធប្រេស៊ីលពីក្លិប Santos(មានវិដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:កីឡា