នាង Fala Chen ត្រូវគេដឹងថា លួចទាក់ទងអ្នកជំនួញបារាំង

6 Videos


អតីតតារាសម្តែងស្រីហុងកុងប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB នាង Fala Chen បានធ្វើឲ្យមិត្តអ្នកគាំទ្រនាងជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលេចឮដំណឹងស្នេហាថ្មីរវាងនាង និង អ្នកជំនួញបារាំងម្នាក់ ។

នាង Fala Chen ត្រូវគេដឹងថា លួចទាក់ទងអ្នកជំនួញបារាំង

តារាស្រីដែលកំពុងបន្តថ្នាក់អនុបណ្ឌិតនៅមហាវិទ្យាល័យកម្រិតស្តង់ដា Juliiard School នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិករូបនេះ ត្រូវបានប្រភពជិតដិតប្រាប់ឲ្យដឹងថា ពេលនេះនាងមានស្នេហាថ្មីជាមួយនឹងអ្នកជំនួញបារាំងវ័យក្មេងរូបសង្ហាម្នាក់ដែលគេស្គាល់ឈ្មោះថា Emmanuel Straschnov ដែលអ្នកទាំងពីរជួបតាមរយៈមិត្តភក្តិស្គាល់គ្នា ។ មិនត្រឹមតែប៉ុណ្ណោះ គេធ្លាប់ឃើញរូបថតនាង និង លោក Emmanuel ទៅណាមកណាជាមួយគ្នាយ៉ាងញឹកញាប់ផងដែរ ។

នាង Fala Chen ត្រូវគេដឹងថា លួចទាក់ទងអ្នកជំនួញបារាំង

គេបានដឹងដែរថា លោក Emmanuel គឺជានិស្សិតដែលបានបញ្ចប់ថ្នាក់ពាណិជ្ជកម្មពីសាកលវិទ្យាល័យ Harvard និង ជាជើងខ្លាំងមួយរូបផ្នែក IT ហើយក៏មានអាជីវកម្មផ្ទាល់ខ្លួនផងដែរ ។ លោកក៏អាចនិយាយភាសាចិនកុកងឺបានស្ទាត់ជំនាញទៀតផង ហើយមានឈ្មោះចិនថា Sima Nuo ។

នាង Fala Chen ត្រូវគេដឹងថា លួចទាក់ទងអ្នកជំនួញបារាំង

គួរបញ្ជាក់ដែរថា បើតាមដឹងថ ស្នេហាអ្នកទាំងពីរបានចាប់ផ្តើមឡើងបាន ៦ ខែហើយ តែវាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីនាង Fala នៅឡើយទេ ៕

ថាវរិទ្ធ ( ប្រភព ៖ ជេនស្តារ )