ពលរដ្ឋភ្ញាក់ផ្អើល ពេលប្រទះឃើញមេបញ្ជាររងកងរាជអាវុធហត្ថម្នាក់ដេកសន្លប់កណ្តាលផ្លូវ

ប្រភពពីកន្លែងកើតហតុ បានអោយដឹងថា មុនពេលើតហេតុ ខណៈពេល ដែលប្រជាពលរដ្ឋធ្វើដំណើរត្រង់ចំនុចខាងលើ បានប្រទះឃើញ បុរសម្នាក់ ស្លៀកពាក់ ឯកសណ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានដេកដួលផ្កាប់មុខ នៅជិតម៉ូតូមួយគ្រឿង ម៉ាកណៃហ៊ត ពណ៌ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-2328 ដោយមិនមាន នរណាម្នាក់ដឹង ពីមូលហេតុច្បាស់លាស់នោះទេ ទើបប្រញាប់រាយការណ៍ ទៅខាងកម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំការ អោយមកជួយអន្តរាគមន៍ ។

សមត្ថកិច្ចអោយដឹងថា បុរសរងគ្រោះខាងលើ មានឈ្មោះ ជុំ សុជិត មុខងារជា មេបញ្ជាការរង នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ហើយបើតាមការពិនិត្យ ស្លាកស្នាម បានអោយដឹងថា ឃើញស្នាមម៉ូតូខាងលើ ជិះមកពីជើងទៅត្បូង តាមផ្លួវ1003 ។ លុះមកដល់ចំនុច កើតហេតុ គ្មានអ្នកណាម្នាក់ ដឹងថា ជនរងគ្រោះខាងលើ ដួលដោយសារ មូលហេតុអ្វីនោះទេ សង្ស័យថា ជនរងគ្រោះរអិលដីខ្សាច់ ដែលនៅចិញ្ចើមថ្នល់នោះ ហើយត្រូវដួលអូស បែកមុខមាត់ដូច្នេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាកម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ បានទាក់ទងទៅកាន់ រថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា ដើម្បីសង្គ្រោះ ។ ចំនែកឯម៉ូតូជនរងគ្រោះវិញ ត្រូវបានកម្លាំងអាវុធហត្ថ ជិះយកទៅរក្សាទុក នៅមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ រង់ចាំម្ចាស់ម៉ូតូមកទទួលយកទៅវិញ ៕

ប្រភព៖ kbn-live


Related Posts