បង្កើតស្នាមញញឹមរបស់អ្នក ជាមួយស្មាតហ្វូន LG K10 LTE

បន្ទាប់ពី ទូរស័ព្ទស្មាតហ្វូន LG K10 ចេញលក់នៅលើទីផ្សារមិនទាន់បាន ប៉ុន្មានផងឥលូវនេះក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុន ចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និង បង្ហាញខ្លួននូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី មួយទៀតដែលមានឈ្មោះ និង រូបរាងដូចទៅនឹង LG K10 ដែរ នោះគឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធ អ៊ីនធើណិត 4G និងជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ដែលមានពណ៌ដ៏ស្រស់ស្អាត និង គុណសម្បិត្តជាច្រើន។

រូបរាង និង រចនាបថ
LG K10 LTE មានតួរផលិតឡើងពីអាលុយមីញ៉ូម ស្រោបដោយកញ្ចក់នៅផ្ទៃខាងមុខ ចំណែកសំបកពីក្រោយស្រោម ដោយជ័រស្វិតក្រឡាគ្រឿមនៅផ្នែកខាងក្រោយ។ ប៊ូតុងចុចឡើងចុះសម្លេង បិទបើក និង ចាក់សោរទូរស័ព្ទស្ថិតនៅផ្នែកខាងក្រោយ ស្របជាមួយកញ្ចក់ កាមេរ៉ា។ នៅក្បែរកាមេរ៉ាមាន អំពូល LED flash មួយគ្រាប់ជំនួយក្នុង ការថតរូបបានច្បាល់ល្អ ។
កញ្ចក់អេក្រង់ IPS ទំហំ 5.3 អ៊ីញ
LG បានបំពាក់អេក្រង់ប្រភេទ IPS ទំហំ 5.3 អ៊ីញនៅលើទូរស័ព្ទ K10 LTE មួយនេះ និងស្រោបពីលើដោយកញ្ចក់ការពារឆ្កូតប្រភេទ 2.5 D Corning Gorilla Glass 3 ដែលមានសណ្ឋានផុសមើល ទៅស្រស់ស្អាត និងទាក់ទាញម្យ៉ាងដែរ។ កញ្ចក់អេក្រង់របស់ K10 LTE មានសមត្ថភាពទ្រទ្រង់ការបង្ហាញរូបភាព -វីដេអូបានកម្រិត HD ឬ 720x1280px និងមានកម្រិតភាពច្បាស់លើផ្ទៃកញ្ចក់ 277ppi។
កាមេរ៉ាថតរូប និងវីដេអូ  នៅលើទូរស័ព្ទស្មាតហ្វូនមួយនេះ បំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងមាន LED flash មួយគ្រាប់ សម្រាប់បំភ្លឺពេលថតនៅទីងងឹត។

ដោយឡែកសម្រាប់កាមេរ៉ាមុខវិញគឺមានទំហំ 5.0 មេហ្គាភិចសែល អមជាមួយនឹងស៊ិនស័រពន្លឺ ជាការជំនួយពេលថតនៅ ទីកន្លែងដែលមានពន្លឺទាប ចំពោះកាមេរ៉ាទាំងពីររបស់វាគឺអាចថតរូបវីដេអូ បានកម្រិត Full-HD ល្បឿន 30fps ជាមួយនឹងមុខងារកំនត់ការថតយ៉ាងសម្បូរបែបទៀតផង។
កំលាំងម៉ាស៊ីន និង ប្រតិបត្តិការ

LG K10 LTE ដំណើរការលើបន្ទះឈីប Mediatek MT6753 ដែលមានអង្គគណនាចំនួនបួនគ្រាប់ក្នុងល្បឿន1.2 GHz បូករួមជាមួយទំហំ RAM 2 GB និង អង្គចងចាំ ផ្ទុកទិន្នន័យក្នុងម៉ាស៊ីនមានទំហំ 16GB និង អាចដាក់ម៉េមូរីកាតបន្ថែមបាន 32GB ប្រភេទ microSD។ LG K10 LTE ភ្ជាប់នូវថ្មកំលាំង 2,300mAh ដែលអាចប្រើប្រាស់បានយូរពេញមួយថ្ងៃ ។ សម្រាប់ប្រតិបត្តិការ គឺ Android ជំនាន់ Marshmallow 6.0 កាន់តែពិសេសទៅទៀត LG K10 LTE ក៏អាចប្រើជាមួយនិងបច្ចេកវិទ្យាអ៊ីនធើណេត 4G ដែលមានល្បឿនលឿន ដើម្បីជំនួយក្នុងការលេងកម្សាន្តរបស់លោកអ្នក បានថែមទៀតផង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បង្កើតស្នាមញញឹមរបស់អ្នក ជាមួយស្មាតហ្វូន LG K10 LTE

បង្កើតស្នាមញញឹមរបស់អ្នក ជាមួយស្មាតហ្វូន LG K10 LTE

បង្កើតស្នាមញញឹមរបស់អ្នក ជាមួយស្មាតហ្វូន LG K10 LTE

បង្កើតស្នាមញញឹមរបស់អ្នក ជាមួយស្មាតហ្វូន LG K10 LTE

បង្កើតស្នាមញញឹមរបស់អ្នក ជាមួយស្មាតហ្វូន LG K10 LTE