មិន​គោរព​ផ្លាក​សញ្ញា​ហាម​ចត​ ​​​​ដឹង​ផាក​ពិន័យ​​ប៉ុន្មាន​អត់ ?

មន្ត្រី​ប៉ូលិសផ្នែក​សណ្ដាប់ធ្នាប់​ បាន​ប្រាប់​ថា អ្នក​បើក​បរ​​ដែល​មិន​បាន​គោរព​​​​​​​ផ្លាក​សញ្ញា​​​​ហាមចត​ ត្រូវទទួល​ការ​ផាក​ពិន័យ​តាម​​​មាត្រា​ ៨ ចំណុច ញ ​នៃ​​​អនុក្រឹត្យ​លេខ៨៥ អនក្រ.បក ចុះ​ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​។

 

មិន​គោរព​ផ្លាក​សញ្ញា​ហាម​ចត​ ​​​​ដឹង​ផាក​ពិន័យ​​ប៉ុន្មាន​អត់ ?

 

ក្នុង​មាត្រា​ខាង​លើ​នោះ​​បាន​ចែង​ថា អ្នក​បើក​បរ​​យាន​យន្ត​ទាំង​ឡាយ​ណា​​ដែល​បំពាន ផ្លាក​សញ្ញា​ហាម​ឃាត់ ឬ​ផ្លាក​សញ្ញា​បញ្ជា ឬ​ផ្លាក​សញ្ញា​​សិទ្ធ​អាទិភាព​ ឬ​គំនូស​សញ្ញា​​សម្រាប់​​ថ្មើរ​ជើង​ឆ្លង​កាត់​ នឹង​ត្រូវ​រង​ការ​ផាក​​ពិន័យ ។ ចំពោះ​ការ​ពិន័យ​ជា​ទឹក​ប្រាក់​គឺ៖ អ្នក​បើក​បរ​ទោចក្រយាន​យន្ត​ ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​​ នឹង​រង​ពិន័យ​ជា​ទឹក​ប្រាក់ ពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល(២៥០០០៛) អ្នក​បើក​យានយន្ត​ធុន​ស្រាល​​ ប្រាំ​ម៉ឺន​រៀល(៥០០០០៛) និង​អ្នក​បើក​យានយន្ត​ធុន​ធ្ងន់​ មួយ​សែន​រៀល(១០០ ០០០៛)៕ ​

 

មិន​គោរព​ផ្លាក​សញ្ញា​ហាម​ចត​ ​​​​ដឹង​ផាក​ពិន័យ​​ប៉ុន្មាន​អត់ ?

 

មិន​គោរព​ផ្លាក​សញ្ញា​ហាម​ចត​ ​​​​ដឹង​ផាក​ពិន័យ​​ប៉ុន្មាន​អត់ ?

 

ចុចអាន៖ ខុស ៣​ករណី​បែប​នេះ ត្រូវ​ផាក​អស់​ប៉ុន្មាន​ដែរ?

 

អត្ថបទ៖ មាន រតនា​