“Suicide Squad” ជោគជ័យជាង “Batman v Superman”?

រឿង "Suicide Squad" ចាប់ផ្តើមចាក់បញ្ចាំងកាលពីចុងសប្តាហ៍មុន ប៉ុន្តែតើរឿងនេះអាចទទួលបានភាពជោគជ័យជាងរឿង វគ្គមុនដែលមានចំណងជើងថា "Batman v Superman: Dawn of Justice" ទេ?

"Suicide Squad" បង្ហាញមុខក្នុងរោងភាពយន្តក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ៥ សីហា ជាមួយនឹងប្រាក់ចំនូល ១៦,២២៨ ដុល្លាសហរដ្ឋអាមេរិក តែចំនួននេះតិចជាង បើប្រៀបធៀបទៅ រយៈពេលចាក់បញ្ចាំងដូចគ្នារបស់រឿង "Batman v Superman" ដែលរកចំនូលបាន ២៥,២៣៦ដុល្លាអាមេរិក។

សំរាប់ចុងសប្តាហ៍ដំបូងនៃការចាក់បញ្ចាំង "Batman v Superman" អាចរកចំនូលបានសរុបចំនួន ៨៧៧,៣១៦ ដុល្លាដែលនៅតែខ្ពស់ជាង បើប្រៀបធៀបទៅនឹងរឿង "Suicide Squad" ជាមួយនឹងប្រាក់ចំនូលត្រឹមតែ ៥៣,៧៦៨ ដុល្លាប៉ុណ្ណោះ ហើយបើគិតពីប្រាក់ចំនូលរយៈពេលមួយសប្តាហ៍របស់រឿង "Batman v Superman" ដែលមានចំនួន ១២១, ៧៩៣ .៦០ ដុល្លា រឿង "Suicide Squad" មានពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ ដើម្បីរកប្រាក់ចំនូលអោយបានដូចទៅ នឹងបា្រក់ចំនូលរបស់រឿង "Batman v Superman" នេះបើគិតពីរយៈពេលចាក់បញ្ចាំងដូចគ្នា។

ទោះបីជាប្រាក់ចំនូលតិចជាងយ៉ាងណាក៏ដោយ វាមិនមែនមានន័យថា "Suicide Squad" ចាញ់ទាំងស្រុងទេ ពីព្រោះរឿងនេះមានឈុតឆាកពិសេសៗ និងតួអង្គដែលមានសមត្ថភាព ជាមួយនឹងសលៀកបំពាក់ប្លែកៗពីគ្នា ហើយនេះបង្ហាញពីស្នាដៃថ្មីមួយទៀតរបស់ផលិតកម្ម Warner Bros ផងដែរ។

បើតាមស្ថិតិរបស់ Box Office Mojo តាំងពីរឿង "Suicide Squad" ចាប់ផ្តើមចាក់បញ្ចាំង មានបញ្ហា និងការិះគន់ជាច្រើនទៅលើរឿងនេះ ប៉ុន្តែអ្នកគាំទ្រភាពយន្តនេះជាច្រើនមានប្រត្តិកម្ម និងចាត់វិធានការប្រឆាំង មតិរិះគន់ទាំងនោះវិញ ដែលជួយអោយប្រាក់ចំនូលរបស់រឿងនេះកើនឡើងដល់ ២៨០ លានដុល្លារជុំវិញពិភពលោកវិញ។ "Suicide Squad" ដឹកនាំដោយលោក David Ayer និងចូលរួមសម្តែងដោយ Will Smith ដើរតួជា Deadshot កញ្ញា Margot Robbie ដើរតួជា Harley Quinn លោក Jared Leto ដើរតួជា Joker លោក Jai Courtney សម្តែងជា Boomerang កញ្ញា Cara Delevingne សម្តែងជា Enchantress លោក Jay Hernandez ដើរតួជា EI Diablo កញ្ញា Karen Fukuhara ដើរតួជា Katana លោក Adewale Akinnuoye-Agbaje សម្តែងជា Killer Croc ផងដែរ។

ទស្សនា trailer ខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់អាទិត្យ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload