កីឡាករ​ស៊ុយអែត​ ​​ទទួល​កាត​ក្រហម ព្រោះ​តែ​​​អបអរ​​ក្រោយ​ស៊ុត​ហែតទ្រីក

Medi Dresevic ​ខ្សែ​ការពារ​ក្រុម​ Norrby IF ដែល​លេង​នៅ​លីគ​លំដាប់​ទី​៣​ប្រទេស​ស៊ុយអែត​ ​បាន​ស៊ុត​ហែតទ្រីក​​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​កាល​ពី​យប់​មិញ​ ប៉ុន្តែ​បែរ​ជា​ជួប​រឿង​ខក​បំណង​ ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម ដោយសារ​តែ​ក្បាច់​អបអរ​របស់​គេ។

 

កីឡាករ​ស៊ុយអែត​ ​​ទទួល​កាត​ក្រហម ព្រោះ​តែ​​​អបអរ​​ក្រោយ​ស៊ុត​ហែតទ្រីក

 

អំឡុង​ការ​ប្រកួត​ដែល​ក្រុម​ Norrby IF​ ​​ឈ្នះ​ Tvaaker ​៦-១ ​​ខ្សែ​ការពារ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​ស៊ុត​គ្រាប់​ហែតទ្រីក​នៅ​នាទី​៨៣ ប៉ុន្តែ​​បាន​​អបអរ​​​ដោយ​រត់​ទៅ​កន្លែង​អ្នកគាំទ្រ​អង្គុយ​ទស្សនា​ និង​ទះ​ដៃ​ជូន​ខ្លួន​ឯង។ ក្រោយ​ត្រឡប់​ចូល​ទីលាន​វិញ​ Dresevic ​​ដែល​បាន​កាត​លឿង​ម្ដង​កាល​ដើម​តង់​ទី​១ ក៏​ត្រូវ​អាជ្ញាកណ្ដាល​លើក​កាត​លឿង​ពិន័យ​ជា​លើក​ទី​២ (ក្រហម) ​តែ​ម្ដង និង​ធ្វើ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​គេ​​មិន​សប្បាយ​ចិត្ត​ផង​ដែរ៕

 

Medi firar sitt hattrick med att gå upp på läktaren för att applådera sig själv. Glömde av sitt gula #ettanfotboll pic.twitter.com/qi0DJBZXDr

— Norrby IF (@NorrbyIF) August 30, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals