នៅសុខៗទៅដេកត្រាំទឹកហូរ… ស្មានតែស្លាប់ …អ្នកសង្គ្រោះទៅដល់ព្រលឹងចុងសក់ ស្មានថាខ្មោចងាប់រស់ឡើងវិញ

ប្រទេសម៉ាឡេសីុ៖ មានហេតុការណ៍ផ្អើល រត់ជាន់ជើងគ្នា មួយដោយសារតែរឿងហ្នឹង វាហួសចិត្តពេក ! ដោយមាននារីជាជនជាតិម៉ាឡេស៊ីម្នាក់ បានទៅដេកកើយគុម្ពស្មៅ នៅក្បែរមាត់លូទឹកស្អុយ ធ្វើឲ្យប្រជាពលរដ្ឋអ្នកឃើញ បានរាយការណ៍ភ្លាមៗ ទៅដល់ក្រុមអ្នកសង្គ្រោះ មកជួយអន្តរាគមន៍ ទីបំផុត អ្វីដែលចំលែកនោះ គឺនារីម្នាក់នោះក្រោកឡើង មានការភិតភ័យជាខ្លាំង ចំណែកឯក្រុមអ្នកសង្គ្រោះក៏ត្រលប់ទៅវិញ ព្រោះមនុស្សភ្ញាក់ឡើងធម្មតា មិនដឹងរឿងអីសោះ ។

ក្រុមអ្នកសង្គ្រោះ ក៏បានភ័យស្លន់ស្លោ ព្រលឹងចុងសក់ផងដែរ ព្រោះស្មានថា មនុស្សស្លាប់ហើយរស់ឡើងវិញ អ្នកណាមិនភ័យ?? នេះជារឿងដ៏គួរអោយអស់សំណើច និងហួសចិត្តមួយ នៅប្រទេសម៉ាឡេស៊ី ៕

ប្រភព៖ kbn-live


Related Posts