លេចធ្លាយរូបថត Pre-wedding ថ្មីៗរបស់ Ken Chu

6 Videos


បន្ទាប់ពីតារាចម្រៀង និង សម្ដែងតៃវ៉ាន់លោក ស៊ូ សាវធាន ( Ken Chu ) ប្រកាសថ្ងៃរៀបការជាក់លាក់ជាមួយប្រពន្ធ គឺនាង ហាន វេនវេន ( Han Wenwenn ) និង បានបង្ហាញរូបថត Pre-wedding មួយចំនួនរួចមក ស្រាប់តែកាលពីម្ស៊ិលម៉ិញនេះពួកគេទាំងពីរនាក់បានធ្វើដំណើរទៅកាន់កោះបាលីរួចរាល់ហើយ ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ។

លេចធ្លាយរូបថត Pre-wedding ថ្មីៗរបស់ Ken Chu

ជាមួយគ្នានេះដែរ ទាំងពីរនាក់ប្ដីប្រពន្ធក៏បានបង្ហាញរូបថត Pre-wedding ប៉ុនន្មានសន្លឹកបន្ថែមទៀតដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រមុនពិធីរៀបការចូលមកដល់ ។ សម្រាប់លោក ស៊ូ សាវធាន ផ្ទាល់បាននិយាយឲ្យដឹងថា ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកនាពេលខាងមុខដ៏ខ្លីនេះដែរ នឹងមានវត្តមានរបស់សមាជិកក្រុម F4 ទាំងអស់ចូលរួម ហើយក៏សង្ឃឹមថា នឹងបានសម្ដែងបទចម្រៀងរួមគ្នាក្នុងឱកាសនោះផងដែរ ។

លេចធ្លាយរូបថត Pre-wedding ថ្មីៗរបស់ Ken Chu

ខាងក្រោមនេះ គឺជារូបថត Pre-wedding របស់ លោក ស៊ូ សាវធាន និង នាង ហាន វេនវេន ៦ សន្លឹកបន្ថែមទៀតដែលកំពុងស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកគាំទ្រ ។ ចង់ដឹងថា ស្រស់ស្អាតប៉ុនណា សូមមើលការបង្ហាញជូនទាំងអស់គ្នា ៖ កុសល
លេចធ្លាយរូបថត Pre-wedding ថ្មីៗរបស់ Ken Chuលេចធ្លាយរូបថត Pre-wedding ថ្មីៗរបស់ Ken Chuលេចធ្លាយរូបថត Pre-wedding ថ្មីៗរបស់ Ken Chu