នាយក្រូចបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះក្មេងស្រីច្រៀងបទ «ម៉ែ» (មានវីដេអូ)

ដោយសារតែការបកស្រាយចម្រៀងបទ «ម៉ែ» និង ដាក់មនោសញ្ចេតនាដល់អត្ថន័យនៃបទរបស់បេក្ខនារី នាង គន្ធា ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ២ បានធ្វើឱ្យតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN គឺនាយ ក្រូច បញ្ចេញប្រតិកម្មខ្លាំងៗតែម្តងចំពោះបេក្ខនារីដែលច្រៀងបទ «ម៉ែ» រូបនេះ ដែលការប្រតិកម្មរបស់លោកសឹងតែមិននឹកស្មានដល់សោះឡើយ ។

នាយក្រូចបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះក្មេងស្រីច្រៀងបទ «ម៉ែ» (មានវីដេអូ)

តាមរយៈការបង្ហាញប្រតិកម្មនេះ នាយ ក្រូច តារាកំប្លែងក្នុងក្រុមកំប្លែង CBS បានធ្វើឡើងដោយការសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ។ លោកបានសរសេរសារខ្លីដោយមានភ្ជាប់ជាមួយវីដេអូរបស់បេក្ខនារី នាង គន្ធា ដែលកំពុងច្រៀងបទ «ម៉ែ» ផងដែរថា «ក្មេងនេះធ្វើឱ្យខ្ញុំយំហើយ» ។ នេះជាប្រតិកម្មមួយដ៏កម្រមួយរបស់តារាកំប្លែង នាយ ក្រូច ព្រោះតែក្មេងស្រីម្នាក់បានធ្វើឱ្យលោកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយនេះក៏ជាលើកទីមួយដែរសម្រាប់ នាយ ក្រូច ដែលបញ្ចេញប្រតិកម្មបែបនេះ ។

គួរបញ្ជាក់ថា នាង គន្ធា គឺជាបេក្ខនារីម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ២ ដែលមានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះ នាងត្រូវបានបងប្រុសដឹកដៃមកប្រឡងជាមួយគ្នា ដោយមានភ្ជាប់នូវរឿងដ៏កម្សត់របស់ខ្លួនផងដែរ ។ ប្អូនស្រី នាង គន្ធា បានលើកយកបទ «ម៉ែ» មកធ្វើការប្រកួតប្រជែង ហើយតាមរយៈបទនេះ នាងបានធ្វើឱ្យ Judge ទាំងបួនរូបអួលដើម-ក មិនស្ទើរទេ ក្នុងនោះមានទាំងមហាជន ព្រមទាំងសិល្បករមួយចំនួន ក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួននៅលើទំព័រហ្វេសប៊ុកផងដែរក្រោយបានស្តាប់សំនៀងរបស់ក្មេងស្រី នាង គន្ធា រួច ៕ សាកល

អត្ថបទពាក់ព័ន្ធ៖ ប្អូនស្រី គន្ធា ធ្វើឱ្យបទ «ម៉ែ»កាន់តែល្បី បន្ទាប់ពី… (មានវីដេអូ)

អ្នកនិពន្ធបទចម្រៀង«ម៉ែ»ត្រូវបានគេស្គាល់ថា លោក លី ស៊ីនហួន ដោយលោកបានអះអាងថា បទ ចម្រៀង« ម៉ែ»ដែលជាសំនៀងដើមរបស់ ចំរើន សុភក្ត្រ័ កាន់តែល្បីនិងទទួលបានការសំណូមពរច្រើន នៅក្នុងវិទ្យុហង្សមាស ក្រោយពីប្អូនស្រី គន្ធា យកបទនេះច្រៀងនៅក្នុងកម្មវិធី Cambodian Idol រដូវ កាលទីពីរវគ្គ Judge Audition ។

ប៉ុន្មានម៉ោងមុននេះ លោក លី ស៊ីហួន បានសរសេរនៅក្នុងហ្វេសប៊ុកថា«តាំងពីប្អូនស្រី គន្ធា ច្រៀងបទ«ម៉ែ» រួចមកនោះ នៅវិទ្យុហង្សមាសមានបងប្អូនសំណូមពរច្រើនមែនទែន។បទហ្នឹងខ្ញុំសរសេរអត់ល្បីសោះ ដល់ប្អូនស្រី គន្ធា យកមកច្រៀងទើបល្បី។ព្រោះគន្ធា ច្រៀងដាក់អារម្មណ៍ចូលតួ ហើយសម្លេងនាងស្រែក បានខ្ពស់និងពិរោះទៀតផង» ។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញ ប្អូនស្រី គន្ធា ដែលមានអាយុ១៦ឆ្នាំបានលើកយក បទចម្រៀង«ម៉ែ»ដែលជាសំនៀងដើមរបស់ ចំរើន សុភ័ក្ត្រ មកច្រៀងក្នុងកម្មវិធី Cambodian Idol កាលពីយប់មិញ ដោយទទួលបានការគាំទ្រនិងសរសើរពីសំណាក់មហាជនជាច្រើន ។

អ្វីដែលកត់សំគាល់នោះ អ្នកនិពន្ធរូបនេះបាននិយាយបន្ថែមថា«កាលណោះខ្ញុំសរសេរបទនេះស្រប ពេលដែលអ្នកម្តាយរបស់ខ្ញុំឈឺផង។អារម្មណ៍ខ្ញុំនៅមិនសុខតែងតែគិតបារម្ភពីសុខទុក្ខគាត់ជានិច្ច។ទឹកប៊ិចនិងទឹកភ្នែកខ្ញុំហូរនៅពេលនឹកដល់កាលពីតូច ម៉ែតែងតែងូតទឹកអោយកូន។ពេលកូនឈឺម៉ែលួងលោមអោយ លេបថ្នាំនិងញ៉ាំបបរ ។

ម៉ែដើរទិញក្រូចឆ្មារជាមួយកូនយកទៅលក់ សម្លេងម៉ែពេលព្រឹកៗឡើងគឺដាស់កូន អោយទៅរៀនមុនគេរហូត។ម៉ែកាចតែម៉ែស្រលាញ់កូនប្រុសពៅម្នាក់នេះខ្លាំងណាស់»៕

ប្រភព៖ pmhotnews


Related Posts