​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ខ្លាច​ស្រមោល​ខ្លួនឯង នៅពេល​ឃើញ ​​ឧទ្ធម្ភាគចក្រ​ហាត់​សម ខួប​កង​អង្គរក្ស​ថ្ងៃទី​៤​កញ្ញា

ភ្នំពេញ:
ឧទ្ធម្ភាគចក្រ ដែល​ហោះ​ពេញ​មេឃ​កាលពី​ម៉ោង​ប្រមាណ​ជាង​១១ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ គឺ​ហោះ​ទៅ​ទីតាំង​ធ្វើ​សមយុទ្ធ របស់​កង​អង្គរក្ស និង​ទ័ពអាកាស ត្រៀម​ប្រារព្ធ​ខួប​ថ្ងៃកំណើត​កង​អង្គរក្ស​នៅ​ថ្ងៃទី​៤​កញ្ញា ខាងមុខនេះ​។

​ដូច្នេះ សូម​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បានឃើញ កុំ​មានការ​បារម្ភ​អី ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ភ័យ គេ​ត្រៀម​ធ្វើ​ខួប​កង​អង្គរក្ស​ថ្ងៃទី​៤​នេះ​តើ ឈប់​ភ័យ​ស្លន់ស្លោ​ទៅ !

​ចំណែក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​លើកឡើងថា​​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឋិត​នៅ​ចាក់អង្រែលើ ដែល​កំពុងមាន​វត្តមាន​លោក កឹម សុខា ប្រធាន ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ស្នាក់នៅ​នោះ កាលពី​រសៀល​ថ្ងៃ ទី​៣១ សីហា នេះ បាន​ឡោមព័ទ្ធ​ទៅ ដោយ​កងទ័ពជើងទឹក​នៅ​ខាងៗ និង​​ឧ​ត្ថ​ម្ភា​គ​ចក្រ​ជាច្រើន​គ្រឿង ហោះ​ខ្វាត់ខ្វែង​ពីលើ​ទីស្នាក់ការ ។

នៅ​រសៀល​ថ្ងៃនេះ ទ័ពជើងទឹក​នោះ គឺមាន​មិន​ច្រើន​នោះទេ  ប៉ុន្តែ​នៅ​ខាងលើ​នោះ  គឺមាន​ឧទ្ធម្ភាគចក្រ​ហោះ​ខ្វាត់​​ខ្វែង​ទីស្នាក់ការ​ដូច​មានបំណង​អ្វីមួយ ។​ ប៉ុន្តែ​រហូតមក ទល់​ពេលនេះ គឺ​មិនមាន​ទៀត​នោះទេ​សម្រាប់​ឧ​ត្ថ​ម្ភា​គ​ចក្រ ប៉ុន្តែ​សម្រាប់​ទឹក​ជើង​ទឹក​វិញ​នោះ នៅតែមាន​ដដែល ដោយ​ក្នុងនោះ​គឺមាន​បំពាក់អាវុធ​នៅក្នុង​ដៃ​ទៀតផង ៕s