ក្រុមភេរវកម្ម ISIS អាចទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីល និងអាវុធបរមាណូពីកូរ៉េខាងជើង

​ប្រទេស​កូរ៉េ​ខាងជើង​អាច​ឋិត​ក្នុង​មុខសញ្ញា​ជា​ប្រទេស​ផ្គត់ផ្គង់​លក់​សព្វាវុធ​កាំជ្រួច​មី​ស៊ី​ល​ និង​អាវុធ​បរមាណូ​ទៅ​ឲ្យ​ក្រុម​ភេរវកម្ម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​ (ISIS)​ ក្នុង​ករណី​ក្រុម​ ISIS​ មាន​ប្រាក់​គ្រប់គ្រាន់​បញ្ជា​ទិញ​សព្វាវុធ​ពី​កូរ៉េ​ខាងជើង​ ។​

​សារព័ត៌មាន​ Daily​ Star​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៦​ ឲ្យ​ដឹង​ថា​ កូរ៉េ​ខាងជើង​បច្ចុប្បន្ន​ មាន​កាំជ្រួច​មី​ស៊ី​ល​ និង​គ្រាប់បែកបរមាណូ​ ហើយ​អាច​លក់​ឲ្យ​ទៅ​ភាគី​ណាមួយ​ដែល​ត្រូវការ​ទិញ​ ដែល​ក្នុង​នោះ​ក៏​អាច​មាន​ក្រុម​ភេរវកម្ម​ ISIS​ ផង​ដែរ​ ។​

ក្រុមភេរវកម្ម ISIS អាចទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីល និងអាវុធបរមាណូពីកូរ៉េខាងជើង

​លោក​ Kyle​ Orton​ អ្នកឯកទេស​វិភាគ​យុទ្ធសាស្ដ្រ​យោធា​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កូរ៉េ​ខាងជើង​ធ្លាប់​បាន​លក់​អាវុធ​បរមាណូ​ទៅ​ឲ្យ​ប្រទេស​អ៊ី​រ៉ា​ក់​ក្នុង​សម័យ​អតីត​លោក​ Saddam​ Hussein​ កាន់កាប់​អំណាច​ ធ្វើ​ឲ្យ​ប្រទេស​អ៊ី​រ៉ា​ក់​កាលនោះ​ទទួល​បានការ​ផ្គត់ផ្គង់​កាំជ្រួច​មី​ស៊ី​ល​ និង​បច្ចេកវិទ្យា​បរមាណូ​ពី​កូរ៉េ​ខាងជើង​ ។​ ប៉ុន្តែ​ អតីត​មេដឹកនាំ​អ៊ី​រ៉ា​ក់​ Saddam​ Hussein​ ត្រូវ​បាន​អា​មេ​រិ​ក​ និង​សម្ព័ន្ធមិត្ត​កម្ទេច​ទាន់​ពេលវេលា​ ។​

​អ្នកឯកទេស​វិភាគ​យុទ្ធសាស្ដ្រ​យោធា​ Kyle​ Orton​ បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា​ កូរ៉េ​ខាងជើង​អាច​លក់​នូវ​សព្វាវុធ​គ្រប់​ប្រភេទ​ដែល​ខ្លួន​មាន​ទៅ​ឲ្យ​អតិថិជន​ មិន​សំដៅ​ថា​មក​ពី​ភាគី​ណា​នោះ​ទេ​ ឲ្យ​តែ​អ្នកបញ្ជា​ទិញ​មាន​ប្រាក់​គ្រប់​ចំនួន​តាម​ការ​ព្រមព្រៀង​ ។​

ក្រុមភេរវកម្ម ISIS អាចទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីល និងអាវុធបរមាណូពីកូរ៉េខាងជើង

​ប្រទេស​កូរ៉េ​ខាងជើង​បាន​ឋិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​មហាអំណាច​អា​មេ​រិ​ក​តាំងពី​អំឡុង​ឆ្នាំ​១៩៨៨​ ជា​ប្រទេស​ដែល​គាំទ្រ​ក្រុម​ភេរវកម្ម​ ។​

​ដោយឡែក​ សារព័ត៌មាន​ AP​ ធ្លាប់​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ក្រុម​ចារកម្ម​អ៊ី​រ៉ា​ក់​ និង​អា​មេ​រិ​ក​ កាលពី​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ឲ្យ​ដឹង​ថា​ ក្រុម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​ ISIS​ មាន​បង្កើត​សាខា​ទីតាំង​សម្ងាត់​ពិសេស​ក្នុង​គោលដៅ​ផលិត​អាវុធ​គីមី​សាស្ដ្រ​ ដោយ​ប្រើប្រាស់​អ្នក​វិទ្យាសាស្ដ្រ​របស់​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ដែល​ប្រភព​ព័ត៌មាន​ចារកម្ម​នេះ​ ដូច​គ្នា​ទៅ​នឹង​ការ​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ដ្រី​បារាំង​នា​ពេល​កន្លង​មក​ថា​ ក្រុម​ភេរវកម្ម​ ISIS​ អាច​នឹង​ប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​នៅ​ពេល​អនាគត​ ។​

​ក្រុម​មន្ដ្រី​ចារកម្ម​អា​មេ​រិ​កបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​គ្រប់គ្រង​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ នឹង​ក្លាយជា​ឱកាស​អាច​ជួយ​ដល់​ក្រុម​ភេរវកម្ម​ ISIS​ ធ្វើការ​សាកល្បង​អាវុធ​ប្រល័យ​លោក​បាន​យ៉ាង​ងាយស្រួល​បំផុត​ ខណៈ​កងកម្លាំង​ទាហាន​អ៊ី​រ៉ា​ក់បាន​ទទួល​ការ​បែងចែក​នូវ​របាំងមុខ​ការពារ​ជាតិពុល​ពី​អាវុធ​គីមី​រួចរាល់​ហើយ​ ដើម្បី​បង្ការ​ទប់ស្កាត់​ចំពោះ​ការ​វាយប្រហារ​ណាមួយ​ជាយថាហេតុ​ពី​ក្រុម​ភេរវកម្ម​ ISIS​ ៕​

Related