ភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូន

6 Videos


នៅខ្វះតែ ៤ សប្តាហ៍ទៀត ភិន សុដាលីស សម្រាលកូនស្រីហើយ ទោះបីជាជិតសម្រាលកូនក្តីនាងនៅតែព្យាយាមធ្វើការងារដូចមុនដដែល ។ ជាពិសេសថ្មីៗនេះនាងបានទៅថតរូបភាពសិចស៊ីបង្ហាញក្បាលពោះ គួរឲ្យទាក់ទាញ ជាច្រើនសន្លឹក ។ ភិន សុដាលីស បាននិយាយថា រូបភាពដែលនាងថតនោះ ពុំមែនជារូបភាពឃោសនាផលិតផលអ្វីមួយនោះទេ តែរូបភាពនោះគឺជាអនុស្សាវរីយ៍ដ៏ល្អមួយទុកសម្រាប់មើលមុនពេលសម្រាលកូន ។

ភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូន

បន្ទាប់ពីរូបភាពរបស់ ភិន សុដាលីស បានបង្ហោះសាយភាយនៅលើបណ្តាញសង្គម ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស ក្នុងនោះមានទាំងអ្នករិះគន់ និងអ្នកសរសើរ ។ ជួបជាមួយ ភិន សុដាលីស នៅក្នុងថ្ងៃសម្ពោធរឿង «៣០ថ្ងៃ» កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នេះ គេចាប់អារម្មណ៍ ឃើញថា ភិន សុដាលីស នៅតែស្រស់ស្អាត និងមានសុខភាពល្អ នាងថែមទាំងនិយាយថា នាងធ្វើការ ដល់ថ្ងៃសម្រាលកូន ។

ភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូន

ពាក់ព័ន្ធនិងរឿងថតរូបបញ្ចេញក្បាលពោះដូចជាតារាបរទេសនោះ ភិន សុដាលីស បានបញ្ជាក់ប្រាប់ថា នាងថតរូបភាពទាំងនោះ ទុកមើលតែប៉ុណ្ណោះ ពុំបានថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនណាមួយនោះទេ មូលហេតុដែលធ្វើឲ្យនាងថតរូបភាពបែបនេះ គឺនាងចង់បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗរបស់ខ្លួន នៅពេលមានផ្ទៃពោះ ៕ អាលីណា

ភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូនភិន សុដាលីស ចង់បន្សល់អនុស្សាវរីយ៍ល្អៗ មុនថ្ងៃសម្រាលកូន