​រដ្ឋមន្ត្រីការបរទេស​កាណាដា​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​១-៣ ខែកញ្ញា​

ភ្នំពេញ​:
ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា នេះ​ថា លោក​ស្តេ​ហ្វា​ន ឌី​យ៉ុ​ន រដ្ឋមន្ត្រីការបរទេស​កាណាដា នឹង​អញ្ជើញ​មក​បំពេញ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៦​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស្តេ​ហ្វា​ន ឌី​យ៉ុ​ន នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ ក្រៅពីនេះ​លោក​នឹង​អញ្ជើញ​ទៅ​ទស្សនា​សារៈមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ផងដែរ​៕s​/m