រដ្ឋមន្ត្រី​បរិស្ថាន​ថា ក្រសួងបរិស្ថាន​ត្រូវការ​ពេល ១០​ឆ្នាំ រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​រលូន​ និពន្ធដោយ : រឿន ភារុន       August-31-2016, 8:19 pm         435

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​បរិស្ថាន​ថា ក្រសួងបរិស្ថាន​ត្រូវការ​ពេល ១០​ឆ្នាំ រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​រលូន​​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ បានលើកឡើង​ជាថ្មី​ថា ក្រសួងបរិស្ថាន​ត្រូវការ​ពេលវេលា ១០​ទៀត បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ និង​ការផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​គ្រប់គ្រាន់ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​ក្រសួង​ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ​កាន់តែ​រលូន​។​

​លោក សាយ សំ​អាល់ ទទួលស្គាល់ថា ក្រសួងបរិស្ថាន​ពុំទាន់​មាន​ធនធានមនុស្ស​ជំនាញ​គ្រប់គ្រាន់ នៅឡើយ ដើម្បី​គ្រប់គ្រង​ការពារ​បរិស្ថាន​ប្រកបដោយ​ចីរភាព​។ លោក​និយាយថា ក្រសួង​បាន និង​កំពុង​បណ្តុះបណ្តាល​មន្ត្រី​ទាំង​ក្នុង និង​ក្រៅប្រទេស ឆ្លើយតប​នឹង​តម្រូវការ​ការ ពារ​បរិស្ថាន​យូរអង្វែង ក្នុង​គោលដៅ​ធានា​តុល្យភាព​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បរិស្ថាន សង្គម​។​

​លោក​បាន​ថ្លែង​បែបនេះ ទៅកាន់​សមាជិក សមាជិកា​តំណាង​ក្រសួង​ពាក់ព័ន្ធ​ជាង ១០០​នាក់ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព លើកដំបូង នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។​

​រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ បានលើកឡើង​បញ្ហា​ខ្វះខាត​ធនធានមនុស្ស​មួយ​ជាក់ស្តែង លើ​ការគ្រប់គ្រង​បច្ចេកវិទ្យា​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​របស់​កម្ពុជា​។ «​បច្ចុប្បន្ន​យើង​មាន​ធនធានមនុស្ស​តិច​ណាស់ យើង​ត្រូវការ​បណ្តុះបណ្តាល​ធនធាន​យើង​បន្ថែមទៀត ក្នុងការ​គ្រប់គ្រង​បច្ចេកវិទ្យា​ថាមពល​នុយ​ក្លេ​អែរ​នេះ​យូរអង្វែង និង​បញ្ហា​ផ្សេងទៀត​»​។ នេះ​ជា​ប្រសាសន៍​លោក សាយ សំ​អាល់ ស្របពេល​លោក​កំពុង​គោលការណ៍​សុំ​រដ្ឋាភិបាល បន្ថែមទៀត​។​

​តែ​យ៉ាងណា រដ្ឋមន្ត្រី​វ័យ​ជាង ៣០​ឆ្នាំ​រូបនេះ ពុំទាន់​បង្ហើប​ពី​ការ​គោលការណ៍​លម្អិត មុនពេល​ប្រមុខ​រដ្ឋាភិបាល ពុំទាន់​សម្រេច​យល់ព្រម​ឡើយ​៕