ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!

6 Videos


ទោះបីជាតារាចម្រៀងរូបស្រស់ ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងលេចធ្លោនៅក្នុងផលិតកម្ម ហង្សមាស តែគួរអោយស្តាយតារាចម្រៀងរូបស្រស់ម្នាក់នេះ បែរជាត្រូវចាកចេញពីកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក l am Singer Cambodia កាលពីថ្ងៃសោរ៍ ដោយសារនាងបានទទួលសម្លេងឆ្នោត តិចជាងគេ ។

ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!

ឈិត សុវណ្ណបញ្ញា បានចូលរួមប្រលងចម្រៀងនៅក្នុងកម្មវិធី l am Singer Cambodia រួមជា មួយតារាចម្រៀងរួមផលិតកម្មមួយចំនួន ដែលមានដូចជា វី ឌីណែត ផន ស្រីខួច សួស វីហ្សា លោក នៅ ស៊ីនឿន លោក ដួង វីរៈសិទ្ធ និងលោក យក់ ដួងតារា ។ តែគួរអោយស្តាយ ឈិត សុវណ្ណបញ្ញា បែរជាអស់ ឪកាសនៅត្រឹមជុំទីបីសប្តាហ៍ទីប្រាំ កាលពីថ្ងៃសៅរ៍ទី ២៧ ខែសីហា ឆ្នាំ ២០១៦ នេះ ។

ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!

នាងទទួលសម្លេងឆ្នោតបានតិចជាង គេ។ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះ ទទួលយកលទ្ធផលនេះ ដោយទឹកមុខញញឹម ។ ដោយទទួលស្គាល់ថា សមត្ថភាពរបស់នាង នៅមានកម្រិត ។ ក្នុងនោះក៏មាន Fan Fan ជាច្រើន បានសម្តែងការសោកស្តាយ ដែលIdol របស់ពួកគេ ឈិត សុវណ្ណបញ្ញា មិនអាចបន្តនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ។

ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ដែលចាកចេញពីកម្មវិធី l am Singer Cambodia មុនគេគឺស្រីស្អាត ទេព បូព្រឹក្ស និងលោក ហ្សូណូ ។ ជាមួយគ្នានោះក៏មានការសរសើរថា ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀង ដែលមានការតុបតែងខ្លួន លេចធ្លោជាងគេ ជាមួយនឹងម៉ូដសម្លៀកបំពាកដ៏ស្រស់ស្អាត ។ មើលទៅស្រស់ស្អាតនិងសក្តិសមជាមួយរូបនាងតែម្តង ។

ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!

អ្វីដែលកត់សំគាល់នោះ ឈិត សុវណ្ណបញ្ញា ទើបនឹងថតបញ្ចប់រឿងដុំ «ទេសចរណ៍ឋាននរក» ដោយក្នុងនោះនាង សម្តែងជាតួស្រីរួមជាមួយលោក អេឡិច ហ្សូរ៉ា ដែលត្រៀមនិងចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅ ក្នុងពេលឆាប់ៗនេះ ៕ ចេនី

ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!ឈិត សុវណ្ណបញ្ញា អស់ឱកាសត្រឹមជុំទីបី!