អាចារ្យធំ ចេញវីដេអូបកស្រាយ រឿងរិះគន់ កែវ នីសា (មានវីដេអូ)

6 Videos


បន្ទាប់ពីមានការភាន់ច្រឡំថា លោករិះគន់ទៅលើតារាសម្តែងកែវនីសា រឿងដែលនាងបានទៅ ចាក់សាក់នៅឯប្រទេសថៃកាលពីពេលថ្មីៗនោះ ពេលនេះ អាចារ្យធំ បានចេញជាវីដេអូមួយ ដើម្បីធ្វើការបកស្រាយការពិតហើយ ។ នៅក្នុងខ្សែវីដេអូនេះផងដែរ អាចារ្យធំ បានព្យាយាមបកស្រាយថា លោកមិនមានចេតនា ចង់រិះគន់ថាការចាក់សាក់របស់តារាសម្តែង កែវ នីសា ជាស្រីមិនល្អនោះទេ ។

អាចារ្យធំ ចេញវីដេអូបកស្រាយ រឿងរិះគន់ កែវ នីសា (មានវីដេអូ)

តាមការពិត លោកចង់បង្ហាញថា សាក់នេះគឺជារបស់ដូនតាខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ ប៉ុន្តែខ្មែរយើងមិនបានទទួលស្គាល់ថាជារបស់ខ្លួន និង ថែរក្សានោះទេ ដោយសារតែមាន ផ្នត់គំនិតមួយយល់ថាមនុស្សដែលមានសាក់គឺជាមនុស្សមិនល្អ លុះយូរៗទៅធ្វើឱ្យយើងភ្លេច ថាវាជារបស់ខ្លួនឯង ហើយត្រូវបានជនជាតិថៃយកទៅថែរក្សាធ្វើជារបស់ខ្លួន ។ ម្យ៉ាងទៀត លោកចង់ឱ្យបងប្អូនខ្មែរលះបង់ផ្នត់គំនិតដែល ថាមនុស្សដែលមានរូបសាក់ជាមនុស្សមិនល្អ ចេញ ហើយធ្វើការថែរក្សាឡើងវិញកុំចាំដល់ពេលគេយកទៅធ្វើជារបស់គេទើបស្តាយក្រោយ ។

អាចារ្យធំ ចេញវីដេអូបកស្រាយ រឿងរិះគន់ កែវ នីសា (មានវីដេអូ)

ចង់ដឹងថាលោក អាចារ្យធំ ចង់បកស្រាយអ្វីខ្លះ សូមទស្សនាខ្សែវីដែអូខាងក្រោមនេះ ៖ ប្រមាញ់តួ