កូនតិរច្ឆានប្រើញញួរ វាយក្បាលឪពុកបង្កើតរហូតស្លាប់

6 Videos


វាកម្រមានណាស់ ដែលកូនតិរិច្ឆាន បានលើកដៃកាប់សម្លាប់អ្នកមានគុណ ដែលខំចិញ្ចឹមបីបាច់ថែរក្សា តាំងពីបាតជើងក្រហាមរងាលមកម្លេះ ប៉ុន្តែរឿនេះ វាបានកើតឡើងរួចហើយ ដោយកូនប្រុសចិត្តតិរិច្ឆានម្នាក់នេះបានកាប់សម្លាប់ឪពុករបស់ខ្លួនឯងយ៉ាងនេះ ។

កូនតិរច្ឆានប្រើញញួរ វាយក្បាលឪពុកបង្កើតរហូតស្លាប់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ៤ ល្ងាចថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចក្រុម ៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឃាតកម្មដែលបង្កឡើងដោយកូនតិរិច្ឆានម្នាក់ឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានប្រើញញួរវាយទៅលើឪពុកបង្កើតរបស់ខ្លួនឯងឈ្មោះ ដែង ស៊ើត អាយុ ៧៥ ឆ្នាំ បណ្ដាលឲ្យបែកលលាដ៍ក្បាលស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមតែម្ដង ។

កូនតិរច្ឆានប្រើញញួរ វាយក្បាលឪពុកបង្កើតរហូតស្លាប់

បើតាមអ្នកដែលរស់នៅជិតខាងបានឲ្យដឹងថា មូលហេតុគឺដោយសារកូនប្រុសតិរិច្ឆានរូបនេះជាមនុស្សយកស្រាជាត្រីមុខ ផឹករាល់ថ្ងៃ ស្ទើរគ្មានស្មារតីជាមនុស្សទៅហើយ ហើយកូនប្រុសរូបនេះ តែងតែរករឿងឪពុករាល់ថ្ងៃដើម្បីជំរិតយកលុយទិញស្រាផឹក ដែលគ្រួសារនេះគឺមានតែពីរនាក់ឪពុក និង កូនតែប៉ុណ្ណោះ ។

កូនតិរច្ឆានប្រើញញួរ វាយក្បាលឪពុកបង្កើតរហូតស្លាប់

ក្រោយពីកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុ និង បានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

សុថាត់