ដូ​ណា​ល់ ត្រាំ ប្រកាស​ទៅ​ប្រទេស មិ​ក​ស៊ិ​ក​ដើម្បី​ជជែក​រឿង​«​សង់​ជញ្ជាំង​»? និពន្ធដោយ : ថ្មីៗ       August-31-2016, 9:59 pm         346

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ ប្រកាស​ទៅ​ប្រទេស មិ​ក​ស៊ិ​ក​ដើម្បី​ជជែក​រឿង​«​សង់​ជញ្ជាំង​»?​លោក ដូ​ណា​ល់ ត្រាំ ប្រកាសថា លោក​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មិ​ក​ស៊ិ​ក តប​ការអញ្ជើញ​របស់​ប្រធានាធិបតី Enrique Peña Nieto ។ ជា​ទម្លាប់ បេក្ខជន​ប្រធានាធិបតី​អាមេរិក​ត្រូវ​អញ្ជើញ​ទៅ​បរទេស​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​និង ភាព​ប៉ិនប្រសប់​ក្នុង​នយោបាយ​ការបទេស​ផង​។ តែ​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​ពិភាក្សា​ជាមួយ​មេដឹកនាំ មិ​ក​ស៊ិ​ក​ពី​សំណើរ «​សង់​ជញ្ជាំង​» ដោយ​តម្រូវ​ឲ្យ​មិ​ក​ស៊ិ​ក បង់លុយ​។

​យប់​ថ្ងៃ​អង្គារ ទី ៣០ សីហា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter របស់លោក ថា លោក​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មិ​ក​ស៊ិ​កនៅ​ថ្ងៃ​ពុធ និង​ជួប​ជាមួយ​ប្រធានាធិបតី មិ​ក​ស៊ិ​កលោក Enrique Peña Nieto ផង​។​

​បើតាម​សារព័ត៌មាន Politico  ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី Enrique Peña Nieto ព្រោះ​កាលពី​សប្តាហ៍​មុន​លោក​បាន​អញ្ជើញ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​នាក់ ពោលគឺ​ទាំង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផង​។

​តែមាន​ការ​ចម្អក​ផងដែរ ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះពី​សំណាអ្នក​ប្រព័ន្ធផ្សព្វផ្សាយ ដោយ​គេ​អះអាងថា​លោក ដូ​ណា​ល់ ត្រាំ ប្រហែល​ទៅ​ជជែក​ជាមួយ​មេដឹកនាំ មិ​ក​ស៊ិ​ក រឿង​សង់​ជញ្ជាំង​ព័ទ្ធ​សហរដ្ឋអាមេរិក​​ដោយ​ឲ្យ​មិ​ក​ស៊ិ​ក​បង់លុយ ត្រៀម​សម្រាប់​ពេលដែល​លោក​ក្លាយជា​ប្រធានាធិបតី​ដែរ​។​

​ទាក់ទិន​ដំណើរ​ទស្សនកិច្ច​នេះដែរ សមាជិក​ក្រុម​ឃោសនា​នយោបាយ​របស់លោក ដូ​ណា​ល់ ត្រាំ  ប​ញ្ហ​ជនអន្តោប្រវេសន៍​ប្រហែលជា​នឹង​ក្លាយជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​របស់​មេដឹកនាំ​ទាំងពីរ​នេះដែរ​។ ហើយ​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​ប្រធានាធិបតី​មិ​ក​ស៊ិ​ក លោក ដូ​ណា​ល់ ត្រាំ នឹង​ត្រលប់មក Arizona ដើម្បី​ផ្តល់​សុន្ទរកថា ពាក់ព័ន្ធ​គោលនយោបាយ​ជនអន្តោប្រវេសន៍​ផងដែរ​។

​សូមបញ្ជាក់​បន្តិច​ថា វា​មិនមែនជា ដំណើរ​ទស្សនកិច្ច​លើក​ទី ១​ក្នុងនាម​ជា​បេក្ខជន​ប្រធានាធិបតី​ឡើយ​។ កាលពី​ប៉ុន្មាន​ខែ​មុន លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ទៅ​ស្កុ​តឡែ​ន និង​រៀបចំ​សន្និសីទ​សារព័ត៌​មាននៅ​ទីនោះ​ផង​។ ហើយ​ក្រោយមក​លោក គ្រោង​ទៅ​អ៊ីស្រាអែល ប៉ុន្តែ​ក៏​សម្រេច​លុបចោល​វិញ​ដោយសារ​ខ្លាច​មានប្រតិកម្ម​ពី​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​មិន​បានទទួល​ការស្វាគមន៍​ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក  Benjamin Netanyahu ។

​លោក​ប្រធានាធិបតី​មិ​ក​ស៊ិ​ក Enrique Peña Nieto ក៏បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ផងដែរ ដោយ​បញ្ជាក់ថា លោក​នឹង​ត្រៀម​ជួប​ជាមួយ​បេក្ខជន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មែន​។ លោក​បន្ថែមថា លោក​ជឿជាក់ថា កិច្ចសន្ទនា​រវាង​លោក និង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​នេះ​នឹង​លើកស្ទួយ​ផលប្រយោជន៍​មិ​ក​ស៊ិ​ក​ប្រាកដ​ណាស់​។

​តាមពិតទៅ កន្លងមក លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ប្រជាជន​មិ​ក​ស៊ិ​ក ហើយ​គំរាម​ចាប់បញ្ជូន​ប្រជាជន​មិ​ក​ស៊ិ​ក​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​មិនមាន​ឯកសារ​គ្រប់គ្រាន់​ទៅ​ប្រទេស​ខ្លួន​វិញ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ក៏​សន្យា​សង់​ជញ្ជាំង​ធំ​ព័ទ្ធ​អាមេរិក​ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ផងដែរ​។

​ប្រធានាធិបតី​មិ​ក​ស៊ិ​ក Enrique Peña Nieto បាន​ឆ្លើយតប​វិញ ដោយ​ប្រៀបធៀប​លោក ដូ​ណា​ល់ ត្រាំ ជាមួយ​មេដឹកនាំ​ផ្តាច់ការ​ហ្វា​ស៊ី​ស​អ៊ីតាលី Benito Mussolini និង​មេដឹកនាំ​ផ្តាច់កា​រណា​ស៊ី​អាល្លឺម៉ង់ Adolf Hitler ថែមទៀត​។ ប៉ុន្តែ​ក្រោយមក លោក​ចាប់ផ្តើម​បន្ថយ​ការរិះគន់​និង​ប្តូរ​ជំហរ​របស់ខ្លួន​ចំពោះ​ការរិះគន់​សេដ្ឋី ដូ​ណា​ល់ ត្រាំ​។  នេះ​ក៏ដោយ​សារ លោក​ដឹងថា លោក​អាច​នឹងត្រូវ​ធ្វើការ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ បើសិនជា​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​មែន​៕