ចិន នឹង​បោះពុម្ព​សៀវភៅ​អតីត​ចៅក្រម​«​តុលាការ​ឧក្រិដ្ឋកម្ម​តូ​ក្យូ​»​ជា​ភាសា​អង់គ្លេស និពន្ធដោយ : People’s Daily       August-31-2016, 10:39 pm         110

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន នឹង​បោះពុម្ព​សៀវភៅ​អតីត​ចៅក្រម​«​តុលាការ​ឧក្រិដ្ឋកម្ម​តូ​ក្យូ​»​ជា​ភាសា​អង់គ្លេស​សៀវភៅ​មាន​ចំណងជើង​ថា «​បទពិសោធន៍​របស់ខ្ញុំ​នៅ​តុលាការ​តូ​ក្យូ (My Personal Experience at the Tokyo Trial) » ដែលជា​ស្នាដៃ​របស់​អតីត​ចៅក្រម​ល្បីឈ្មោះ​លោក Mei Ru'ao នឹងត្រូវ​បោះពុម្ព​ជា​ភាសា​អង់គ្លេស​។ សៀវភៅ​នេះ នឹង​រៀបរាប់​ពី​ការងារ​របស់លោក Mei នៅពេល​លោក​ធ្វើការ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​តូ​ក្យូ ដែល​កាត់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​លោក​លើក​ទី​ពីរ ក្នុង​ឆ្នាំ​១៩៤៦​។​

​រោង​ពុម្ព​នៃ​សកល​វិទ្យាល័យ Jiao Tong ក្នុង​ក្រុង​សៀង​ហៃ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Palgrave MacMillan ដែលជា​ស្ថាប័ន​បោះពុម្ព​សៀវភៅ​ល្បី​លើ​ពិភពលោក ដើម្បី​បោះពុម្ព​សៀវភៅ «​បទពិសោធន៍​របស់ខ្ញុំ​នៅ​តុលាការ​តូ​ក្យូ​» ជា​ភាសា​អង់គ្លេស​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា អំឡុងពេល​ពិព័រណ៍​សៀវភៅ​អន្តរជាតិ​ក្នុង​ក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែសីហា​។

​លោក Mei Ru'ao ត្រូវបាន​គេ​ចងចាំ​ជានិច្ច ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក ក្នុងការ​ការពារ​សេច​ក្ដី​ថ្លៃថ្នូរ និង​ផលប្រយោជន៍​ផ្លូវច្បាប់​របស់​ជនជាតិ​ចិន ក្នុងពេល​សវនាការ​កាត់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​ជប៉ុន​ចំនួន​២៨​នាក់ កាលពី​ឆ្នាំ​១៩៤៦​។ អ្វីដែល​គួរ​ចាប់អារម្មណ៍​នោះ គឺ​លោក ជា​ជន​ជាតិចិន​តែ​ម្នាក់​គត់​ដែល​ចូលរួម​ការកាត់ក្ដី​លើ​សំណុំរឿង​ដ៏​ធំ​នេះ​។​

​ក្រៅពី​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​តុលាការយោធា​អន្តរជាតិ​សម្រាប់​ចុង​បូព៌ា សៀវភៅ «​បទពិសោធន៍​របស់ខ្ញុំ​នៅ​តុលាការ​តូ​ក្យូ​» មាន​រួមបញ្ចូល​រាល់​កំណត់ហេតុ​ប្រចាំថ្ងៃ​ទាំងអស់ ក៏ដូចជា​រឿងរ៉ាវ​នៃ​ដំណើការ​សវនាការ បន្ទាប់ពី​លោក​បាន​ទៅដល់​ក្រុង​តូ​ក្យូ សម្រាប់​ដំណើរការ​កាត់ក្ដី​នេះ​។ លោក Mei Xiao'ao ជា​កូនប្រុស​លោក Mei Ru'ao និង​ជា​អ្នកមើលការខុសត្រូវ​លើ​ការ​រៀបរៀង​សៀវភៅ​នេះ បាន​និយាយថា សៀវភៅ​ដែល​ត្រូវ​បោះពុម្ព​ជា​ភាសា​អង់គ្លេស នឹង​ជួយ​ដល់​ការស្រាវជ្រាវ​លម្អិត​ទាក់ទង​នឹង​តុលាការ​នេះ​។​

​លោក Mei Xiao’ao ក៏​សង្ឃឹម​ដែរ​ថា សៀវភៅ​នេះ​នឹង​ផ្ដល់នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ សម្រាប់​ក្មេងជំនាន់ក្រោយ​។ ចំណែកឯ​លោក Zhou Huilin មន្ត្រី​មកពី​រដ្ឋបាល​ទទួលបន្ទុក​សារព័ត៌មាន ការបោះពុម្ព វិទ្យុ ភាពយន្ត និង​ទូរទស្សន៍ បញ្ជាក់ដែរថា ឯកសារ​ស្ដីពី​តុលាការយោធា​អន្តរជាតិ​សម្រាប់​ចុង​បូព៌ា ពិត​ជាមាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​។

​មន្ត្រី​ខាងលើ បន្ថែមទៀតថា ការបោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស នឹង​បើកផ្លូវ​ដល់​ពិភពលោក​ទាំងមូល ឲ្យ​យល់ដឹង​ពី​តុលាការក្រុង​តូ​ក្យូ​។ ចាប់ពីពេលនេះ  អ្នកអាន​នៅ​ជុំវិញ​ពិភពលោក នឹង​យល់​កាន់តែ​គ្រប់​ជ្រុងជ្រោយ​ពីអ្វី​ដែល​បានកើត​ឡើង ហើយ​ពួកគេ នឹង​សប្បាយចិត្ត​ចំពោះ​សន្តិភាព​ដែល​ទទួលបាន​ទាំង​លំបាក បន្ទាប់​ជ័យជម្នះ​ក្នុង​សង្គ្រាមលោកលើកទីពីរ​៕