អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក រិះគន់ សមត្ថកិច្ចខេត្តបាត់ដំបង ដែលទុកដាក់ សពជនរងគ្រោះ ប្រុសស្រី ដាក់ត្រួត គរជាន់លើគ្នា

អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក រិះគន់ សមត្ថកិច្ចខេត្តបាត់ដំបង ដែលទុកដាក់ សពជនរងគ្រោះ ប្រុសស្រី ដាក់ត្រួត គរជាន់លើគ្នា

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ និងអ្នកលេង បណ្តាញ សង្គមហ្វេសប៊ុក បានរិះគន់ចំពោះមន្ត្រី និងសមត្ថកិច្ចខេត្តបាត់ដំបង ដែលបាន ចុះទៅជួយអន្តរាគមន៍ ករណីគ្រោះថ្នាក់ចរាចរណ៍ ឡានដឹកដី បុកជាមួយឡាន ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន មេគង្គអ៊ិចប្រេស កាលពីថ្ងៃទី២៩ សីហា ២០១៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានអ្នកស្លាប់១០នាក់ តែអ្វីដែលធ្វើ អោយ ប្រជាពលរដ្ឋ មានការឈឺចាប់ ជំនួសក្រុមគ្រួសារសពនោះ ដោយសារ ឃើញ សមត្ថកិច្ច លើកយកសពជនរងគ្រោះ ដាក់ត្រួតលើគ្នា លាយឡំគ្នា ទាំង ប្រុស ទាំងស្រី មើលទៅ ដូចជាប្រមាថ ជនរងគ្រោះ ពេកហើយ។

គួរបញ្ជាក់ថា កាលពីម៉ោង៣កន្លះរសៀល ថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៦ គ្រោះ ថ្នាក់ចរាចររ វាងរថយន្តបែនដឹកដី បុកជាមួយរថយន្តដឹកអ្នកដំណើរVIP មេគង្គ អ៊ិចប្រេស បណ្តាលអោយមនុស្សប្រុសស្រី១០នាក់បានស្លាប់នៅនឹងកន្លែងនិង របួសធ្ងន់-ស្រាល៣នាក់ នៅតាមបណ្តោយផ្លូវជាតិ លេខ៥ស្ថិតក្នុងភូមិព្រៃដំរី ឃុំព្រៃតូចស្រុកមោងឬស្សី គួរឲ្យ រន្ធត់បំផុត ។

ជនរងគ្រោះទាំងអស់នោះមាន ១-ឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ (ជា អ្នកបើកបររថយន្តបែនដឹកដី) រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ២-ឈ្មោះ រស់ រស្មី ភេទស្រីអាយុ២១ឆ្នាំ។ ៣-ឈ្មោះ រស់ ពិសី ភេទស្រី អាយុ ២៣ឆ្នាំ ទាំងពីរនាក់បងប្អូន រស់នៅក្នុងបុរីលឹមឃាងហាក់ ក្នុងខណ្ឌពោធិ៍សែន ជ័យ។ ៤-ឈ្មោះ ឆោម លឹមហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាហែន២ ឃុំរកា ស្រុកសង្កែ។ ៥-ឈ្មោះ ប៉ោង សុជាតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ៦-ឈ្មោះ ហ៊ាង សុលីណែត ភេទ ស្រីអាយុ២៦ឆ្នាំរស់នៅខណ្ឌច្បារអំពៅ។៧-ឈ្មោះ អ៊ុន គឹមលាង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិពាមញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ៨-ឈ្មោះ ឡេង ប៊ុនធឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅ សង្កាត់ស្ទឹងមានជ័យ និង ៩- ឈ្មោះ យ៉ែម សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាឡី ឃុំគ ស្រុកព្រៃឈរ ខេត្ត កំពង់ចាម និង១០. ឈ្មោះ យិន ស៊ីវ ឆេង ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅ ភូមិព្រៃល្វាឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ដោយក្នុងចំណោម សពទាំងអស់ នេះគេមិនដឹងថាអ្នកណាមួយជាអ្នកបើកបររថយន្តក្រុងនោះឡើយ ហើយរហូត ដល់ម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រទើបក្រុមគ្រួសារនិងសាច់ញាតិ មកទទួលយក សពអស់ពីក្នុងវត្តកូនខ្លុង។ ចំណែក អ្នករបួសធ្ងន់ទាំង៤នាក់ គឺ២នាក់ត្រូវបានបងប្អូន នាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ដោយ សារតែលលាដ៍ក្បាលត្រូវបានរបើកចេញពីក្បាលអស់ពាក់កណ្ដាលឯម្នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងបាងកកប្រទេសថៃដោយនៅសល់តែម្នាក់ ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ទោះបីមាន អ្នកលេងហ្វេសប៊ុក បានសរសេរ រិះគន់ច្រើនបែបណា ក៍មានអ្នក សរសេរ សរសើរសមត្ថកិច្ចខេត្តបាត់ដំបង ដែលបានជួយ អន្តរាគមន៍ សង្រ្គោះ បានល្អប្រសើរផងដែរធ្វើមិចនេះជាចំណុចខ្វះខាត ដែលសង្ឃឹមថា ពេលក្រោយ សមត្ថកិច្ច នឹងទុកដាក់ សពជនរងគ្រោះ បានល្អប្រសើរជាងនេះ៕

អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក រិះគន់ សមត្ថកិច្ចខេត្តបាត់ដំបង ដែលទុកដាក់ សពជនរងគ្រោះ ប្រុសស្រី ដាក់ត្រួត គរជាន់លើគ្នា អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក រិះគន់ សមត្ថកិច្ចខេត្តបាត់ដំបង ដែលទុកដាក់ សពជនរងគ្រោះ ប្រុសស្រី ដាក់ត្រួត គរជាន់លើគ្នា អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក រិះគន់ សមត្ថកិច្ចខេត្តបាត់ដំបង ដែលទុកដាក់ សពជនរងគ្រោះ ប្រុសស្រី ដាក់ត្រួត គរជាន់លើគ្នា