ឈ្មួញដឹកសត្វព្រៃជិត៣០០គីឡូក្រាម ត្រូវបាន នគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បង្រ្កាប

ខេត្តបាត់ដំបង ៖ ក្រោមការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តបាត់ដំបង បាន បង្ក្រាបបទល្មើសជួញដូរនិងដឹកជញ្ជូនសត្វព្រៃមួយករណីដែលឈ្មួញទុច្ចរិត កំពុង លួចដឹកជញ្ជូន ក្នុងទិសដៅ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានី ភ្នំពេញ នាយប់រំលងអាធ្រាត្រចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។

លោកសក្តិ៥ ម៉ៅ រង្សី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបាត់ដំបងបា្រប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបសត្វព្រៃទាំងនោះក្រោយពី ទទួលព័ត៌មានរាយការណ៍ពីពលរដ្ឋថាមានឈ្មួញជាមុខសញ្ញាជួញដូរសត្វព្រៃខុស ច្បាប់លួចដឹកផ្ទុកបង្កប់ក្នុងរថយន្តក្រុងមួយចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ ភ្នំពេញ។យើងបានស្នើរ សុំយោបល់ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាត់ដំបង និងសុំការសហការជាមួយ ក្រុមហ៊ុនដឹកជញ្ជូនរថយន្កក្រុង ថោងស៊ីញ ដើម្បីធ្វើការឆែកឆេរ។ នៅពេលរថយន្តក្រុងចូលបេន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចសហការជាមួយកម្លាំងបង្ការបង្ក្រាប រួមទាំងតំណាងក្រុមហ៊ុនថោងស៊ីញ ធ្វើការឆែកឆេរ ប្រទះឃើញផ្ទុកសត្វ១១ការ៉ុង និង៣កេះក្នុងនោះ សត្វអណ្តើក រស់ ចំនួន ២០៧ ក្បាល (ធំ៣៤ តូច១៧៣) និងសត្វពស់សាំងសឿ រស់ចំនួន ១៦ គីឡូក្រាម។ ក្រោយការបង្ក្រាប រួចមកសត្វព្រៃទាំងពីរប្រភេទនេះ ត្រូវបានបញ្ជូន ទៅកាន់មន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តទៀត៕

ឈ្មួញដឹកសត្វព្រៃជិត៣០០គីឡូក្រាម ត្រូវបាន នគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បង្រ្កាប

ឈ្មួញដឹកសត្វព្រៃជិត៣០០គីឡូក្រាម ត្រូវបាន នគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បង្រ្កាប  ឈ្មួញដឹកសត្វព្រៃជិត៣០០គីឡូក្រាម ត្រូវបាន នគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បង្រ្កាប