នៅ​សុខៗ​ទាត់​គេ​មួយ​ជើង​រួច​យក​កណ្តៀវ​តាម​កាក់​ដល់ផ្ទះ​មិន​ជួប​វាយ​ឪពុក​គេ​ទៀត ទ្រាំ​មិនបាន​គេ​ទាញ​កាំបិត​កាប់​ជើង និង​ដៃ​២​កាំបិត របួស​ធ្វើ​មាត់​ស្ញេញ​!

ខេត្តកណ្តាល៖ ក្មេងទំនើងម្នាក់ចេញពីកន្លែងផឹកស៊ីដោយស្រាចូលពោះបានទើសនឹងបុរស៣នាក់កំពុងនៅចិញ្ចើមផ្លូវជាតិជជែកគ្នាលេង ខណៈក្មេងទំនើងបានដើរទៅជួប ក៏ទាត់យុវជនម្នាក់១ជើង រួចច្រានយុវជនម្នាក់ទៀតដួល ក៏ប្រតាយប្រតប់ គ្នាមួយប្រាវរួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែមិនបញ្ចប់ទេក្មេទំនើងទៅយកកណ្តៀវទៅបំរ៉ុងកាប់យុវជនម្នាក់ដល់ផ្ទះ ហើយបានប្រតាយប្រតប់ជាមួយឪពុកយុវជនម្នាក់ ទ្រាំមិនបានយុវជនជាកូនបានទាញកាំបិតកាប់ក្មេងទំនើងនោះចំនួន២កាំបិតចំដៃ និងជើងបណ្តាឲ្យរបួសធ្ងន់។ ភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនបាត់។ ហេតុការណ័នេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង០០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

KA-31-08-2016-6 (2)

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងរងរបួសមានឈ្មោះអ៊ី វាសនា ភេទប្រុស អាយុ១៩ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិស្តៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ រងរបួសចំនួន០២កន្លែង(ជើងខាងស្តាំ០១កន្លែង និងដៃខាងស្តាំ០១កន្លែង) ។ ចំណែកជនសង្ស័យ មានឈ្មោះពិន ផានុង ភេទប្រុស អាយុ១៧ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរកម្មសំណង់ បានរត់គេចខ្លួន។ មុនពេលកើតហេតុជនសង្ស័យរួមនឹងមិត្តភ័ក្តចំនួន០៣នាក់ទៀត ៖ ទី១.ឈ្មោះម៉េង សុផុន ភេទប្រុសអាយុ១៧ឆ្នាំ(ខ្មែរ)មុខរបរនៅផ្ទះ ទី២.ឈ្មោះចាប ចននី ភេទប្រុសអាយុ១៧ឆ្នាំ(ខ្មែរ)មុខរបរនៅផ្ទះ ទី៣.ឈ្មោះពិន ណាឃីម ភេទប្រុស អាយុ១៩ឆ្នាំ (ខ្មែរ) មុខរបរលក់ដូរអ្នកទាំងបីមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ កំពុងឈរជជែកគ្នាលេងនៅលើចិញ្ចើមផ្លូវជាតិលេខ១ ពេលនោះជនរងគ្រោះស្ថិតក្នុងស្ថាន ភាពស្រវឹងស្រាបានដើរមក ដល់រួចបានទាត់ទៅលើឈ្មោះម៉េង សុផុន មួយជើង រួចច្រានឈ្មោះចាប ចននី បណ្តាលឲ្យដួល បន្ទាប់មកក៍បានប្រតាយប្រតប់ជាមួយជនសង្ស័យ តែមិនមានរងរបួសទេ រួចក៍បែកគ្នាទៅផ្ទះរាងៗខ្លួន ។

KA-31-08-2016-8 (2)

លុះដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះបានយកកណ្តៀវទៅបំរ៉ុងកាប់ជនសង្ស័យដល់ផ្ទះ តែមិនជួបជនសង្ស័យទេ ជួបតែឪពុកជនសង្ស័យ តែពេលនោះឪពុកជនសង្ស័យ បានស្រែកទៅកាន់ជនរងគ្រោះថា៖ បើអ្ហែងចង់វៃគ្នាមិនចាំបាច់យកកណ្តៀវមកទេវៃនឹងដៃមួយស្មើទៅ ឮដូចនេះជនរងគ្រោះបានបោះកណ្តៀវចោលរួចក៏បានទៅប្រតាយប្រតប់ជាមួយឪពុកជនសង្ស័យ។ ឃើញដូចនេះជនសង្ស័យបានយកកាំបិតដែកវែងមួយដេញកាប់ជនរងគ្រោះត្រូវចំនួន០២កាំបិត(ចំជើងខាងស្តាំ០១កាំបិតនិងចំដៃខាងស្តាំ០១កាំបិត) ក្រោយកាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។ ករណីនេះសមត្ថកិច្ចកំពុងវិលមុខ តែក៏កំពុងស្វែងរកជនដៃដល់៕

KA-31-08-2016-7
  • នៅ​សុខៗ​ទាត់​គេ​មួយ​ជើង​រួច​យក​កណ្តៀវ​តាម​កាក់​ដល់ផ្ទះ​មិន​ជួប​វាយ​ឪពុក​គេ​ទៀត ទ្រាំ​មិនបាន​គេ​ទាញ​កាំបិត​កាប់​ជើង និង​ដៃ​២​កាំបិត របួស​ធ្វើ​មាត់​ស្ញេញ​!已关闭评论
  • 4 views
  • Hide Sidebar
    A+