ប្រពន្ធ​តួ​ថៃ​សាន ឡាវ​ជីង មាន​សហាយស្មន់​ជាមួយ​កូន​ធម៌​ខ្លួន​ឯង ប្រុង​ដណ្ដើម​ទ្រព្យ​ប្ដី​ទាំង​អស់

រង្វង់​សិល្បៈ​ចិន​បាន​កក្រើក​សារ​ជា​ថ្មី​ជាមួយ​រឿង​អាស្រូវ​ស្នេហា​ត្រី​កោណ​របស់​តារា​សម្ដែង​និង​អ្នក​ដឹក​នាំ​ជើង​ចាស់ Zhang Jizhong ដោយ​ប្រពន្ធ​របស់​សិល្បករ​ចាស់​វស្សា​នេះ​បាន​លួច​ផិត​ក្បត់​ជាមួយ​កូន​ប្រុស​ធម៌​របស់​ខ្លួន​ផ្ទាល់។

 

ប្រពន្ធ​តួ​ថៃ​សាន ឡាវ​ជីង មាន​សហាយស្មន់​ជាមួយ​កូន​ធម៌​ខ្លួន​ឯង ប្រុង​ដណ្ដើម​ទ្រព្យ​ប្ដី​ទាំង​អស់

 
កាល​ពី​យប់​ថ្ងៃ​ទី​៣០​ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Feng Hui Studio របស់​ចិន​បាន​ធ្វើ​ឲ្យ​រង្វង់​សិល្បៈ​របស់​ប្រទេស​នេះ​ទាំង​មូល​រំជើបរំជួល​នៅ​ពេល​គាស់​រំលើង​រឿង​អាស្រូវ​ស្នេហា​ត្រីកោណ​របស់​តារា​សម្ដែង Zhang Jizhong តួ​ថៃសាន ឡាវជីង​ក្នុង​រឿង “ស៊ុន អ៊ូខុង”។ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី Fan Xin Man ភរិយា​របស់​សិល្បករ​ចាស់​វស្សា​ខាង​លើ​បាន​មាន​លួច​លាក់​មាន​ស្នេហា​ជាមួយ​កូន​ធម៌​របស់​ខ្លួន​២​ឆ្នាំ​មក​ហើយ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ និង​ប្រុស​កំណាន់​វ័យ​ក្មេង​កំពុង​មាន​គម្រោង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​ស្វាមី​របស់​ខ្លួន​ទៀត​ផង។

 

ប្រពន្ធ​តួ​ថៃ​សាន ឡាវ​ជីង មាន​សហាយស្មន់​ជាមួយ​កូន​ធម៌​ខ្លួន​ឯង ប្រុង​ដណ្ដើម​ទ្រព្យ​ប្ដី​ទាំង​អស់

 

ប្រពន្ធ​តួ​ថៃ​សាន ឡាវ​ជីង មាន​សហាយស្មន់​ជាមួយ​កូន​ធម៌​ខ្លួន​ឯង ប្រុង​ដណ្ដើម​ទ្រព្យ​ប្ដី​ទាំង​អស់

អ្នកស្រី Fan និងកូនធម៌របស់ខ្លួន

 
ភ្លាម​ៗ​ក្រោយ​ពេល​រឿង​នេះ​ផ្ទុះ​ឡើង លោក​ស្រី Fan ព្រម​ទាំង​កូន​ធម៌​របស់​ខ្លួន​បាន​បើក​សន្និសីទ​មួយ​ទាំង​យប់​នៅ​គេហដ្ឋាន​ផ្ទាល់​ខ្លួន​ដើម្បី​ស្រាយ​មន្ទិល​ពី​រឿង​ខាង​លើ។ លោក​ស្រី​បាន​ចោទ​បញ្ច្រាស​ទៅ​ភាគី​ប្ដី​វិញ​ថា លោក​ទើប​ជា​អ្នក​ដែល​មាន​ញី​ខាង​ក្រៅ​ហើយ​រឿង​ខ្លួន​ជួប​មុខ​កូន​ធម៌​គឺ​គ្រាន់​តែ​និយាយ​រឿង​ការងារ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ មិន​បញ្ឈប់​ត្រឹម​នេះ ប្រពន្ធ​របស់​តារា​អាយុ​៦៥​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​អចលនទ្រព្យ​ទាំង​ឡាយ​ដែល​ធ្លាប់​ឈរ​ឈ្មោះ​២​នាក់​នោះ នៅ​ពេល​នេះ ប្ដី​របស់​នាង​បាន​ប្ដូរ​ទៅ​ឈរ​ឈ្មោះ​ម្នាក់​ឯង​បាត់​ហើយ។ “ខ្ញុំ​មិន​ដែល​ខ្វល់​ពី​រឿង​ទ្រព្យ​សម្បត្តិ​របស់​គេ​នោះ​ទេ” អ្នក​ស្រី Fan បូរបាច់។

 

ប្រពន្ធ​តួ​ថៃ​សាន ឡាវ​ជីង មាន​សហាយស្មន់​ជាមួយ​កូន​ធម៌​ខ្លួន​ឯង ប្រុង​ដណ្ដើម​ទ្រព្យ​ប្ដី​ទាំង​អស់

 

ប្រពន្ធ​តួ​ថៃ​សាន ឡាវ​ជីង មាន​សហាយស្មន់​ជាមួយ​កូន​ធម៌​ខ្លួន​ឯង ប្រុង​ដណ្ដើម​ទ្រព្យ​ប្ដី​ទាំង​អស់

តារា​សម្ដែង Zhang Jizhong និងប្រពន្ធកាលនៅផ្អែមល្ហែម

 

ចុចអាន៖អ្នក​គាំទ្រ​ក្ដៅ​ស្លឹក​ត្រចៀក​ចំពោះ​ទង្វើ​ចិត្ត​ដាច់​របស់ Song Seunghun ទៅ​កាន់​សៀវ ឡុង​នី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14