១នាទី ឆ្ពោះ​ទៅលេង​ព្រំដែន​ អាមេរិក-កាណាដា Niagara Falls ជាមួយ អេនឌី

តារាសម្ដែង និង​ចម្រៀង អេនឌី បាន​​ទៅ​ដល់​ប្រទេស​កាណាដា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត កាល​ពីដើម​ខែ​សីហា។ ​ម្សិលមិញ​នេះ​លោក​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​​ព្រំដែន​​ប្រទេស​កាណដា និង​អាមេរិក​​ទៀត ជា​ទី​ ដែល​លោក​អះអាង​ថា ជា​សុបិន​មួយ​របស់​លោក។

 

១នាទី ឆ្ពោះ​ទៅលេង​ព្រំដែន​ អាមេរិក-កាណាដា Niagara Falls ជាមួយ អេនឌី

 

អេនឌី នៅ Niagara Falls ព្រំ​ប្រទល់​ ​​កាណាដា-អាមេរិក

 

“បង​ប្អូន​មើល​ចុះ ស្អាត​ណាស់ ទី​នេះ​វា​ដូច​ជា​ឋានសួគ៌​អីចឹង វា​ជា​សុបិន​របស់​ខ្ញុំ ឥឡូវ​វា​ក្លាយ​ជា​ការ​ពិត​ហើយ”។ អេនឌី ថ្លែង។ ព្រំដែន​កាណាដា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ខណ្ឌ​គ្នា​ដោយ​ទឹក​ជ្រោះ​មួយ ដែលគេ​ប្រសិទ្ធនាម​​ថា “Niagara Falls”។

 

តាម​គេហទំព័រ Wikipedia បន្ទាត់​ខណ្ឌ​ដែល​មាន​ឈ្មោះ​ថា Niagara Falls មាន​កម្ពស់​៥១​ម៉ែត្រ ផ្គុំ​​គ្នា​ដោយ​ទឹក​ជ្រោះ​ចំនួន​៣ គឺ Horseshoe Falls, American Falls និងBridal Veil Falls ក្លាយ​ជា​គំនូស​ពុះ​​ញែក​ប្រទេស​ទាំង​ពីរ ត្រង់​ខេត្ត Ontario របស់​កាណាដា និង​ទីក្រុង New York សហរដ្ឋ​អាមេរិក។ តំបន់​នេះ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ ដ៏​សំខាន់​មួយ​របស់​ប្រទេសកាណាដា។

 

លោក អេនឌី ដែល​ទើប​បាន​ទៅ​ដល់​លើក​ទី​១​ប្រាប់​ថា ឥន្ទនូ​តែង​តែ​រំលេច​សោភណ្ឌ​ស្ទើរ​រាល់​ថ្ងៃ​នៅ Niagara Fallsនា​រដូវ​ប្រាំង ​ដែល​បាន​ពី​ការ​ចាំង​ឆ្លុះ​គ្នា​រវាង​សន្សើម​ផ្សែង​ទឹក​ជាមួយ​កាំរស្មី​ព្រះ​អាទិត្យ។ “វា​ស្អាត​ខ្លាំង​ណាស់ អោយ​តែ​មេឃ​ក្ដៅ មាន​ឥន្ធនូ ហើយ មើល​ទៅ​ស្អាត​មែន​ទែន សម្រាប់​ខ្ញុំ​ដូច​ជា​ឋានសួគ៌​អីចឹង!”។

 

មិន​ដឹង​ពេល​ណា​បាន​ទៅ អីចឹង​ទស្សនា​តាម​វីដេអូ​អេនឌី សិន​ទៅ​ប្រិយមិត្ត!

 

 

១នាទី ឆ្ពោះ​ទៅលេង​ព្រំដែន​ អាមេរិក-កាណាដា Niagara Falls ជាមួយ អេនឌី

 

១នាទី ឆ្ពោះ​ទៅលេង​ព្រំដែន​ អាមេរិក-កាណាដា Niagara Falls ជាមួយ អេនឌី

 

១នាទី ឆ្ពោះ​ទៅលេង​ព្រំដែន​ អាមេរិក-កាណាដា Niagara Falls ជាមួយ អេនឌី

 

អត្ថបទ៖ ទារិកា
រូប​ថត៖ ផ្ដល់​ដោយ អេនឌី