ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ

និយាយ​ពី​ ​GoPro​ ​ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​ស្គាល់​ថា​ជា​កាមេរ៉ា​សម្រាប់​ថត​សកម្មភាព​ដ៏​ល្បីល្បាញ​ ​ប៉ុន្តែ​កាមេរ៉ា​នេះ​មាន​តម្លៃ​ចន្លោះ​ពី​ ​៣០០​ ​ដុល្លារ​ ​ដល់​ ​៥០០​ ​ដុល្លារ​ឯ​ណោះ។ យ៉ាង​ណា​មាន​កាមេរ៉ា​​ម៉ូដែល​ផ្សេង​មួយ​ចំនួន​មាន​សមត្ថភាព​មិន​ចាញ់​ ​GoPro​ ​ហើយ​មាន​តម្លៃ​ទាប​ជាង​ទៀត​ផង។

 

@ Yi 4K

 

-ទម្ងន់​ ​៧៤ក្រាម​
-អាច​ថត​វីដេអូ​កម្រិត​ ​4K​ ​HD​ ​និង​ប្រភេទ​ ​Slo-mo​ ​ក្នុង​កម្រិត​ ​1080p​ ​HD​ ​
-Lens​ ​មាន​អង្កត់​ផ្ចិត​ចាប់​រូបភាព​ ​១៥៥ដឺក្រេ​ ​អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB​
-អេក្រង់​ ​២, ១៩អ៊ិញ​ ​ហើយ​មាន​តម្លៃ​ ​២៤៩​ ​ដុល្លារ​ ​(បរទេស)​

 

ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ

 

@ Sony HDR-AS50

 

-ទម្ងន់​ ​៨៣ក្រាម​
-អាច​ថត​វីដេអូ​កម្រិត​ ​1080p​ ​HD​ ​និង​ប្រភេទ​ ​Slo-mo​ ​ក្នុង​កម្រិត​ ​1080p​ ​HD​ ​
-Lens​ ​មាន​អង្កត់​ផ្ចិត​ចាប់​រូបភាព​ ​១៧០ដឺក្រេ​ ​អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB​
-តម្លៃ​ ​២០០​ ​ដុល្លារ​ ​(បរទេស)

 

ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ

 

@Polaroid XS100 HD

 

-ទម្ងន់​ ​១៣៦ក្រាម​
-អាច​ថត​វីដេអូ​កម្រិត​ ​1080p​ ​HD​ ​និង​ប្រភេទ​ ​Slo-mo​ ​ក្នុង​កម្រិត​ ​720p​ ​HD​ ​
-Lens​ ​មាន​អង្កត់​ផ្ចិត​ចាប់​រូបភាព​ ​១៧០ដឺក្រេ​ ​អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ​32GB​
-តម្លៃ​ ​១២៩​ ​ដុល្លារ​ ​(បរទេស)

 

ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ

 

@SJCam SJ5000

 

-ទម្ងន់​ ​៧៤ក្រាម​
-អាច​ថត​វីដេអូ​កម្រិត​ ​4K​ ​HD​ ​និង​ប្រភេទ​ ​Slo-mo​ ​ក្នុង​កម្រិត​ ​480p​ ​SD​ ​
-Lens​ ​មាន​អង្កត់​ផ្ចិត​ចាប់​រូបភាព​ ​១៧០ដឺក្រេ​ ​អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ​32GB​
-អេក្រង់​ ​២អ៊ិញ​ ​ហើយ​មាន​តម្លៃ​ ​១១០​ ​ដុល្លារ​ ​(បរទេស)

 

ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ

 

@HTC Re

 

-ទម្ងន់​ ​៦៦ក្រាម​
-អាច​ថត​វីដេអូ​កម្រិត​ ​1080p​ ​HD​ ​និង​ប្រភេទ​ ​Slo-mo​ ​ក្នុង​កម្រិត​ ​720p​ ​HD​ ​
-Lens​ ​មាន​អង្កត់​ផ្ចិត​ចាប់​រូបភាព​ ​១៤៦ដឺក្រេ​ ​អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ​120GB​
-តម្លៃ​ចន្លោះ​ពី​ ​៨០​ ​ដល់​ ​១០០​ ​ដុល្លារ​ ​(បរទេស)​

 

ជម្រើសកាមេរ៉ាថត​មិន​ចាញ់​ GoPro តម្លៃធូរថ្លៃ

 

អាន​បន្ត​ ​៖​ លេច​តម្លៃ​ iPhone 7 ​ប្រកាស​ផ្លូវការ​អាទិត្យ​ក្រោយ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​techinasia