អង្គការ NASA យល់ថា ការបើកបរស្វ័យប្រវត្តិគឺមិនមែនជាគំនិតល្អ

6 Videos


ក្រោយពេលមានករណីស្លាប់អ្នកបើកបររថយន្តម៉ូឌែល Tesla Model S កន្លងមកទាក់ទងនឹងការបើកបរ ដោយស្វ័យប្រវត្តិ ការប្រើបច្ចេកវិទ្យានេះត្រូវបានគេលើកយកមកពិភាក្សាយ៉ាងចម្រូងចម្រាស់ និងធ្វើការស៊ើបអង្កេតថាវាបណ្តាលមកពីកំហុសអ្នកបើកបរ ឫបញ្ហាបច្ចេកវិទ្យា ឫ ចំណុចទាំងពីរតែម្តង ។

ដោយឡែកតាមសេចក្តីរាយការណ៍ពីអង្គការ NASA បានពិនិត្យមូលហេតុនេះទៅលើឥទ្ធិពលនៃចិត្តសាស្ត្រ ច្រើនជាងទៅបច្ចេកវិទ្យា ។ លោក Stephen Casner អ្នកជំនាញស្រាវជ្រាវផ្នែកចិត្តវិទ្យាបានប្រាប់អោយដឹងថា រថយន្តដែលបំពាក់ ប្រព័ន្ធបើកបរស្វ័យប្រវត្តិក្នុងឆ្នាំ ២០១៧ គឺមានបច្ចេកវិទ្យាស្រដៀងទៅនឹងយន្តហោះក្នុងឆ្នាំ ១៩៨៣ ដូច្នោះដែរ ទាក់ទងនឹង auto pilot ។ អ្វីដែលខុសគ្នាគឺថា ការប្រើប្រាស់ប្រព័ន្ធ auto pilot ទៅលើរថយន្ត គឺធ្វើអោយមានបញ្ហាប្រឈមច្រើនជាង ព្រោះវាបើកបរលើដី ជាងលើអាកាស ។

ដោយឡែកការប្រើប្រព័ន្ធបើកបរស្វ័យប្រវត្តិ វានឹងធ្វើអោយអ្នកបើកបរបាត់បង់ភាពម្ចាស់ការ និងមិនយកចិត្តទុកដាក់នៅពេលបើកបរ ព្រោះវាត្រូវពឹកផ្អែកលើប្រព័ន្ធនេះថាមានសុវត្ថិភាពទាំងស្រុង ។ ហើយការប្រតិកម្មតបមកវិញនៅពេលស្ថិតក្នុងស្ថានភាពអាសន្ន គឺមិនអាចអោយអ្នកបើកបរគ្រប់គ្រង ស្ថានការណ៍បានទាន់ពេលវេលានោះទេ ព្រោះអ្នកបើកបរបាត់បង់អារម្មណ៍ផ្ចង់នឹងការបើកបរមួយខណៈ ពេលទៅហើយ ៕ សុផល