កូន​កាន់​ប៊ិច​រៀន​សរសេរ​អក្សរ គួរតែ​បង្រៀន​គេ​ដូច​ម្តេច​ទើប​សម និង​ត្រឹមត្រូវ​?

កូន​កាន់​ប៊ិច​រៀន​សរសេរ​អក្សរ គួរតែ​បង្រៀន​គេ​ដូច​ម្តេច​ទើប​សម និង​ត្រឹមត្រូវ​?

​ការប្រើ​ដៃ​រៀន​សរសេរ​អក្សរ​ដំបូង​របស់​ក្មេង គឺជា​ជំនាញ​ដ៏​សំខាន់​មួយ ដែល​ក្មេងៗ​គ្រប់​រូប​ត្រូវ​តែ​រៀន​ឲ្យ​ចេះ ដើម្បី​រៀន​ក្នុង​សាលា​បាន​យ៉ាង​ល្អ​។ គ្រូបង្រៀន​នឹង​ប្រាប់​ឲ្យ​ពួកគេ​ធ្វើ​រឿង​នេះ​សម្រាប់​ការងារ​ផ្ទះ និង​ធ្វើតេស្ត​ដោយ​ការសរសេរ​ជាដើម​។ ដូច្នេះ ក្នុងនាម​ជា​ម្តាយ តើ​អ្នក​គួរតែ​បង្គាប់​គេ​ឲ្យ​ចេះ​កាន់​ប៊ិច ឬ​ខ្មៅ​ដៃ​យ៉ាង​ណា​ទើប​ត្រឹមត្រូវ ទៅតាម​អាយុ​របស់គេ​?

​លទ្ធផល​នៃ​ការប្រើប្រាស់ ដៃ​សរសេរ​អក្សរ​របស់​ក្មេង អាច​នឹង​បង្ហាញ​អំពី​ការលូតលាស់​រាងកាយ និង​ភាព​វ័យឆ្លាត​របស់​គេ​ដែរ​។ យ៉ាងណាមិញ ការប្រើ​ដៃ​សរសេរ​អក្សរ មិនមែន​ជា​ភាពងាយស្រួល ចំពោះ​អ្នក​ដែល​មិន​ចេះ​សោះ​នោះ​ទេ ដូច្នេះ ការ​ដែល​ឲ្យគេ​ភ្លាម​សរសេរ​អក្សរ ក ខ គ ភ្លាម វា​អាច​ក្លាយទៅជា​រឿង​មួយ​ស្មុគស្មាញ សម្រាប់​គេ​ណាស់​។ ចំពោះ​ការប្រើ​ប្រអប់ដៃ​កាន់​ប៊ិច ឬ​ខ្មៅ​ដៃ ឲ្យ​ត្រឹមត្រូវ​ល្អ​ដូច​មនុស្ស​ធំ ក៏​មិនមែន​ជា​រឿង​ងាយស្រួល សម្រាប់​កុមារ​អនុវត្ត​ភ្លាមៗ​ចេញ​នោះ​ដែរ​។​

ខាងក្រោម​នេះ គឺជា​រូបភាព​ខ្លះៗ ដែល​បង្ហាញ​អំពី​របៀប ដែល​កូន​អាច​កាន់​ប៊ិច ឬ​ខ្មៅ​ដៃ គូសវាស​លើ​ក្រដាស់​បាន ទៅតាម​អាយុ​របស់​ពួកគេ ដែល​ឪពុក​ម្តាយ ឬ​គ្រូបង្រៀន​គ្រប់រូប​គួរតែ​អនុវត្ត និង​ជួយ​ក្មេងៗ​តូចៗ​។
កូន​កាន់​ប៊ិច​រៀន​សរសេរ​អក្សរ គួរតែ​បង្រៀន​គេ​ដូច​ម្តេច​ទើប​សម និង​ត្រឹមត្រូវ​? 
​ចំពោះ​ការលូតលាស់ ជំនាញ​ក្នុង​ការប្រើ​ដៃ​សរសេរ ក៏​អាច​កើត​មាន​ដំណាលគ្នា នៅ​ពេល​ពួកគេ​រៀន​ចាប់​ខ្មៅ​ដៃ ឬ​ប៊ិច​សរសេរ​ដែរ​។ ប៉ុន្តែ តើ​ពួកគេ​គួរតែ​ចាប់ផ្តើម សរសេរ​អ្វី​ទៅ​ទើប​ល្អ និង​សមស្រប សម្រាប់​អាយុ​របស់​ពួកគេ​ទៅ​? រឿង​នេះ​ច្បាស់​ណាស់ គឺ​មិនមែន​ផ្តើម​ដោយ​ការសរសេរ អក្សរ ក ខ ឬ​គ នោះទេ ទោះបីជា​វា​មើល​ទៅ​ស្រួល​សរសេរ​ក៏ដោយ​។ ខាងក្រោម​នេះ គឺជា ជំ​ហ៊ាន​បន្ទាប់ សម្រាប់​រូបរាង​ដែល​កូន អាច​ប្រើ​ដៃ​សរសរ ឬ​គូសវាស​លើ​ក្រដាស ទៅតាម​អាយុ​របស់​ពួកគេ​បាន​៕
 កូន​កាន់​ប៊ិច​រៀន​សរសេរ​អក្សរ គួរតែ​បង្រៀន​គេ​ដូច​ម្តេច​ទើប​សម និង​ត្រឹមត្រូវ​?
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។