​យុវជនម្នាក់ Hack វិបសាយនាយករដ្ឋមន្រ្តីដើម្បីលើកពេលការប្រឡង

យុវជននៅប្រទេសស្រីលង្កាមួយរូបមិនត្រូវគេបញ្ចេញឈ្មោះ ត្រូវចាប់ខ្លួនដោយសារ Hack វិបសាយរបស់នាយករដ្ឋមន្ត្រីដើម្បីបង្ហោះសារទាមទារឲ្យលើកពេលនៃការប្រឡងចូលមហាវិទ្យាល័យរបស់ខ្លួន។

បសាយផ្លូវការរបស់នាយករដ្ឋមន្ត្រីស្រីលង្កាលោក Maithripala Sirisena ត្រូវបាន Hack កាលពីថ្ងៃព្រហស្បតិ៍ និង ថ្ងៃសុក្រ សប្ដាហ៍មុន ដោយក្រុមមួយដែលឲ្យឈ្មោះខ្លួនឯងថា Sri Lankan Youth។ ក្រោយពី Hack បានសម្រេច ពួកគេបានបង្ហោះសារដើម្បីឲ្យពន្យារពេលការប្រឡងដែលធ្វើឡើងនាខែមេសាឆ្នាំក្រោយ។ មិនតែប៉ុណ្ណោះ ថែមទាំងទាមទារឲ្យលោក Sirisena ឲ្យឈប់ទទួលបន្ទុកការងារជានាយករដ្ឋមន្ត្រី ហើយមកយកចិត្តដាក់លើបញ្ហារបស់សិស្សនិស្សិតឯណេះវិញ។

តាមការចុះផ្សាយរបស់សារព័ត៌មាន AFP បានឲ្យដឹងថា យុវជនវ័យ ១៧ ឆ្នាំរូបនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ហើយត្រូវប្រឈមនឹងការពិន័យជាទឹកប្រាក់ ២ ០០០ ដុល្លារ និង អាចជាប់គុករយៈពេល ៣ ឆ្នាំ៕

ប្រភព៖ Sabay


​យុវជនម្នាក់ Hack វិបសាយនាយករដ្ឋមន្រ្តីដើម្បីលើកពេលការប្រឡង

​កិច្ចពិភាក្សាសន្តិភាពភូមា៖ លោកស្រី ស៊ូជី សន្យាប្រែក្លាយភូមាជារដ្ឋសហព័ន្ធ

​យុវជនម្នាក់ Hack វិបសាយនាយករដ្ឋមន្រ្តីដើម្បីលើកពេលការប្រឡង

Abou Mohammed Al Adnani អ្នកនាំពាក្យក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់នៅអាឡិប