ខាង​ស្រី​គ្រាន់តែ​ធ្វើ​ចលនា​ត្រគាក​បន្តិច ក៏​ជួយ​ឲ្យ​សមរភូមិ​លើ​គ្រែ កាន់តែ​អស្ចារ្យ​ដែរ​

ខាង​ស្រី​គ្រាន់តែ​ធ្វើ​ចលនា​ត្រគាក​បន្តិច ក៏​ជួយ​ឲ្យ​សមរភូមិ​លើ​គ្រែ កាន់តែ​អស្ចារ្យ​ដែរ​

​បើសិនជា​ក្បាច់​រួមភេទ​មួយ ដែល​ហៅថា ក្បាច់​ម៉ែ​ចែក​ឲ្យ ឬ​ខាង​ប្រុស​នៅ​ពីលើ​ខាង​ស្រី គឺជា​ទម្លាប់​នៃ​ការ​រួមភេទ​របស់​អ្នក​មែន​នោះ អ្នក​ប្រហែលជា​មិនទាន់​មាន​គ្រឿងផ្សំ​អ្វី ដើម្បី​ឲ្យ​ជីវិត​លើ​គ្រែ កាន់តែ​ពុះកញ្ជ្រោល ថែម​មួយ​កម្រិត​ទៀត​នោះ​ទេ​។ យ៉ាងណាមិញ មនុស្ស​ប្រុស​ចូលចិត្ត​ក្បាច់​នេះ​ណាស់ ជាពិសេស នៅពេល​ដែល​ខាង​ស្រី​ចង់​ខ្លាំង​។ ដូច្នេះ ដើម្បី​បង្កើន​ភាព​ស្រើបស្រាល​កាន់តែខ្លាំង ខាង​ស្រី​គួរតែ​ចៀសវាង ការ​គេង​ត្រង់ភ្លឹង​ដូច​គល់ឈើ ជា​ពិសេស​ពេល​ខាង​ប្រុស​ធ្វើការ​ស៊ក​បញ្ចូល​លិង្គ ក្នុង​ក្បាច់​ម៉ែ​ចែក​ឲ្យ​មួយនេះ តែ​អ្នក​អាច​ធ្វើ​ចលនា​ត្រគាក​បន្តិច ដើម្បី​បន្ថែម​គ្រឿង ដល់​ការ​រួមភេទ​នេះ​វិញ​។ ការ​ធ្វើ​ចលនា​ត្រគាក​បែបនេះ អាច​ជួយ​ឲ្យ​អ្នក បង្កើន​គ្រឿង​ដល់​ភាព​សុខ​ស្រួល ដល់​ខាង​ប្រុស​បាន​មួយកម្រិត​ទៀត​។

​នៅ​ពេល​ខាង​ប្រុស​ស៊ក​បញ្ចូល​លិង្គ អ្វី​ដែល​អ្នក​អាច​ធ្វើបាន គឺ​ព្យាយាម​ធ្វើ​ចលនា​ត្រគាក​អ្នក ជា​រង្វង់​បណ្តើរ​ផង​។ កុំ​ភ្លេច​យកចិត្តទុកដាក់ ទៅលើ​ប្រតិកម្ម​របស់​ដៃគូ​ផង នៅ​ពេល​អ្នក​ធ្វើ​បែប​នេះ ថា​តើ​គាត់​ពេញចិត្ត ឬ​អត់​។ ក្រៅពីនេះ ដើម្បី​ការធ្វើ​ចលនា​ត្រគាក​កាន់តែ​ស្រួល អ្នក​គួរតែ​ដាក់​កល់​ខ្នើយ​មួយ នៅ​ពីក្រោម​គូថ​ផង​។ បើសិនជា​អាច​ធ្វើបាន គួរតែ​ក្តោប​ជើង​របស់​អ្នក ជាប់​ខ្នង​របស់គាត់​ផង​ទៅ ដើម្បី​ឲ្យ​ការស៊កបញ្ចូល​លិង្គ​បាន​កាន់តែជ្រៅ​។ ខណៈពេល​ដែល​កំពុងតែ​ធ្វើ​ចលនា​ត្រគាក​នោះ ចូរ​ថើប និង​ខាំ​ញិញ​បបូរមាត់​ខាង​លើ​របស់​គាត់​ផង​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។