សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងស្តុកឈើរបស់ជនជាតិ វៀតណាម នៅទីរួមខេត្ត រកឃើញឈើប្រណិត៤ទូក

(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង នៅវេលាម៉ោងប្រមាណ០៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការឡោមព័ទ្ធ និងបង្ក្រាបឃ្លាំងស្តុកឈើប្រណិតរបស់ថៅកែវៀតណាមមួយកន្លែងស្ថិតនៅចំណុចកំពង់ទឹកជិតគល់ស្ពានថ្មី នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង.ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះ បានឲ្យដឹងថា បន្ទាប់ពីបានឡោមព័ទ្ធ ក្រុមចម្រុះបាននាំគ្នាចូលទៅពិនិត្យមើលទៅឃើញមានឈើប្រណិតៗ ចំនួន០៤ទូក និងរថយន្តបែនចំនួន០១គ្រឿង មានចំនួនសរុបប្រមាណ៣០ម៉ែត្រគូប។

ក្រោយឆែកឃើញ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងចាត់វិធានការជាបន្តបន្ទាប់តាមផ្លូវច្បាប់តទៅទៀត៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថ ស្រុកអ៊ូរយ៉ាដាវ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីសំណាក់លោក លាង ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី ចាប់បាននៅចំណុចតាមបណ្តោយផ្លូវលេខ៧៨ ភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី នៅមុខវត្តអូយ៉ាដាវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។

រថយន្តដឹកឈើប្រណិតល្មើសច្បាប់ចំនួន៤គ្រឿងនេះមានម៉ាក៖ Camry មួយគ្រឿង, Tacoma មួយគ្រឿង និង Tundra ពីរគ្រឿង។ ចំណែកឈើមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ មន្រ្តីជំនាញកំពុងធ្វើការវាស់វែង និងរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី។

មន្រ្តីគយចល័ត លោក ព្រាប ការ៉ាត់ បានបញ្ជាក់ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើប្រណិតល្មើសច្បាប់ទាំងនេះគឺជាទំនិញល្មើសច្បាប់គយ, ដូច្នេះនាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់។ ឈើខុសច្បាប់នេះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីគយដែលដឹកនាំការបង្រ្កាប។

ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការ កោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត