ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បឋម​ របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ បាន​លង់ទឹក​ស្ទឹង​សង្កែ​ស្លាប់ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ទាន់​ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ០៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​ក្បែរ​វេទិការ​បុណ្យអុំទូក មាត់​ស្ទឹង​សង្កែ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ទាំង​២​នាក់​ដែល​ស្លាប់​នោះ​មាន ទី​១.​ឈ្មោះ វ៉ា​ន់ ហៃ ភេទ​ប្រុស អាយុ​១០​ឆ្នាំ និង​ទី​២.​ឈ្មោះ វឿ​ត ណា​រី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​ ដែល​ជួយ​សង្គ្រោះ​ ទាន់​ពេល​នោះ​មាន ទី​១.​ឈ្មោះ ងួ​ន សេរី​សម្បត្តិ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ទី​២.​ឈ្មោះ ចាន់​វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​១១​ឆ្នាំ រស់​នោ​ភូមិ​រតនៈ សង្កាត់​ត​រនៈ ក្រុង​បាត់ដំបង ពួក​គេ​ទាំង​២​នាក់​ជា​សិស្ស បាន​ធ្វើ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

សេចក្ដីរាយការណ៍​ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស ស្រី​ទាំង​៤​នាក់​នោះ លេង​សំរូត​លើ​ដី​រអិលមាត់​ស្ទឹង ស្រាប់តែ​ជ្រុល​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ បណ្ដាល​ឲ្យ​លង់​ទឹកជា​បន្តបន្ទាប់ ពេល​ពួក​គេ​ព្យាយាម​ចុះ​ជួយ​គ្នា​។ គ្រាហ៍​នោះ​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ ក៏​ជួយ​ចាប់​ទាញ​សង្គ្រោះ បាន​ក្មេង​ស្រី​ម្នាក់ និង​ក្មេង ប្រុស​ម្នាក់​។ រីឯ​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់​ទៀត​រក​មិនឃើញ​ទេ ភ្លាម​ៗ​នោះ លុះ​ជិត​១​ម៉ោង​ក្រោយ​ទើប​គេ​ប្រទះ​ឃើញ ដោយសារ​ពលរដ្ឋ និង​សមត្ថកិច្ច​យក​សំណាញ់​អូស​ក្នុង​ទឹកស្ទឹង​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់

ក្មេង​ប្រុស​ស្រី​៤​នាក់​លង់ទឹក​ស្ទឹង​សង្កែ ស្លាប់​២​នាក់​សង្គ្រោះ​បាន​២​នាក់