នាំ​គ្នា​ទៅ​ឆក់​ត្រី អត់​ឃើញ​មក​វិញ តាម​រក​ឃើញ​តែ​ប្រដាប់​ឆក់

ខេត្តមណ្ឌលគិរី ៖ បុរស​ជា​កសិករ​២​នាក់​ បាន​ចេញ​ទៅ​ឆក់​ត្រី​ជាមួយ​គ្នា តែ​មិនឃើញ​ត្រឡប់​មក​វិញ​សោះ ត្រូវ​បាន​ក្រុម​គ្រួសារ​រាយការណ៍​ទៅ​ សមត្ថកិច្ច​ឲ្យ​ជួយ​រក ។ ហេតុការណ៍​នេះ​កើតឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ច្បារ ស្ថិត​ក្នុងភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

លោក ខ្លូត សុ​ឃា អធិការ​នគរបាល​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ទាក់ទិន​ករណី​បាត់​មនុស្ស​ពី​ក្រុម​គ្រួសារ​រង​គ្រោះ លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ដុតដៃដុតជើង​ដើរ និង​មុជទឹក​រាវរក​បុរស​២​នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩​ខែសីហា អំឡុង​ពេល​ដែល​ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​ឆក់​ត្រី​នៅ​ចំណុច​អូរ​ច្បារ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។

លោក​អធិការ​នគរបាល​ស្រុក​កោះ​ញែក​បាន​បន្ត​ថា ក្រោយ​ការ​រ​រាវរក​រយៈពេល​ជា​ច្រើន​ម៉ោង ក្រុម​កា​ងារ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ក្នុង​ចំណោម​២​នាក់​ដែល​បាត់​ខ្លួន សង្ស័យ​លង់ទឹក​ពេល​កំពុង​តែ​នាំ​គ្នា​មក​ឆក់​ត្រី​នៅ​ចំណុច​កើតហេតុ រួម​ជាមួយ​ទូក​មួយ​គ្រឿង​ដែល​មាន​សម្ភារៈ​ឆក់​នៅ​លើ​ទូក​នោះ​ផង​ដែរ ។

លោក ខ្លូត សុ​ឃា បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ទាំង​២​នាក់ មាន ១-​ឈ្មោះ បាយ ឡោះ អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ឡាវ (​រាវរក​សព​ឃើញ​) , ២-​ឈ្មោះ គង់ គី​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ទាំង​២​នាក់​មានមុខរ​បរជា​កសិករ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​បុរស​ម្នាក់​ទៀត​សង្ស័យ​បាត់​ខ្លួន​ដោយ​លង់ទឹក​ជាមួយ​គ្នា ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​បន្ត​ការ​ស្វែងរក​បន្ត​ទៀត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត  យុវជនម្នាក់ បានស្ពាយឧបករណ៍ឆក់ត្រី ចុះទៅឆក់ត្រីម្នាក់ឯង នៅក្នុងវាលបឹង ដោយបាត់ យូរពេក ប្អូន ប្រុសជិះទូក តាមរកពេល ក៏ប្រទះឃើញ ដេកស្លាប់ដោយដងឆក់ ជាប់នៅ និងខ្លួនផងដែរ ។

ហេតុការណ៍នេះ ត្រូវបាន ប្រទះឃើញ កាលពីវេលាម៉ោងប្រហែលជា១៥និង៣០នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ ស្ថិតនៅ ក្នុងបឹងខាង ក្រោយផ្ទះជនរងគ្រោះ ក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះឃុត ឃុង ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

នគរបាលបានបន្តទៀតថា នៅម៉ោងប្រហែល១២ថ្ងៃត្រង់ឈ្មោះឃុត យុង បានចេញពីផ្ទះទៅឆក់ត្រី នៅចំណុច ខ្ពប ក្រោយផ្ទះ តែម្នាក់ឯងង លុះដល់ ពេលយូរពេកមិនឃើញ ត្រលប់មក វិញ ប្អូនឈ្មោះឃុត ខេម បានជិះទូកតាមរក ក៏ឃើញបង ដួលដេក ស្លាប់ទៅហើយ នៅក្នុងទឹក ចំណុចឆក់ត្រី ដោយខ្លួន ជាប់អាគុយ នៅខ្នង ជាប់និង ដងឆក់ ។

ហើយប្អូនក៏ លើកដាក់លើ ទូកយកមក ដោយទុកឧបករណ៏ ឆក់ ចោលនៅ ចំណុចកើតហេតុ ហើយបាន រាយការណ៍ ប្រាប់នគរបាល ឲ្យចុះសាកសព បន្ទាប់ពី ពិនិត្យ រួចនគរបាល សន្និដ្ឋានថា ជនរងគ្រោះ ពិតត្រូវឆក់ ដោយខ្លួនឯងស្លាប់ និងបានប្រគល់ ទៅឲ្យក្រុម គ្រួសារ ចសត់ចែង ធ្វើបុណ្យ សពតាមប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នាំ​គ្នា​ទៅ​ឆក់​ត្រី អត់​ឃើញ​មក​វិញ តាម​រក​ឃើញ​តែ​ប្រដាប់​ឆក់

នាំ​គ្នា​ទៅ​ឆក់​ត្រី អត់​ឃើញ​មក​វិញ តាម​រក​ឃើញ​តែ​ប្រដាប់​ឆក់

នាំ​គ្នា​ទៅ​ឆក់​ត្រី អត់​ឃើញ​មក​វិញ តាម​រក​ឃើញ​តែ​ប្រដាប់​ឆក់