ក្រុមចោរប្លន់៣នាក់ កាំភ្លើងខ្លី១ដើម ប្លន់អាជីវករលក់មាស នៅផ្សារពងទឹក យកអស់មាស និងលុយមួយចំនួន

(កែប)៖ ជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានជិះម៉ូតូមួយគ្រឿងម៉ាក Icon នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានទៅធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យកគ្រឿងអលង្ការ លុយ និងទូរស័ព្ទពីផ្ទះអាជីវករលក់មាស នៅផ្សារពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ខណ:ដែលជនរងគ្រោះ និងកូនកំពុងជិះម៉ូតូឌុបគ្នា ចេញពីតូបលក់ដូរមកផ្ទះវិញ នៅក្បែរផ្សារពងទឹកនោះ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពត និងខេត្តកែបថា ជនសង្ស័យទាំង៣នាក់ បានយកកាំភ្លើង វាយក្បាលជនរងគ្រោះឈ្មោះ លួន ពេលកំពុងជិះម៉ូតូជិតដល់ផ្ទះ ហើយកញ្ឆក់យកថង់ដាក់គ្រឿងអលង្ការ និងទ្រព្យសម្បត្តិ រួចបើកម៉ូតូគេចខ្លួន ចូលទឹកដីខេត្តកំពតតែម្តង។

ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ អីុ សំអុល បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ និង បានសហការជាមួយកម្លាំងនគរបាលខេត្តកំពត កំពុងតាមបង្ក្រាបក្រុមចោរទាំងនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ខណ:ដែល ជនសង្ស័យ បានចូលទៅសម្ងំក្នុង ផ្ទះជនរងគ្រោះ រកស៊ីលក់មាស ដូរលុយ និងដាក់បញ្ចាំ ប៉ងលួចទ្រព្យសម្បត្តិ ក្នុងផ្សារស្នួល ស្ថិតនៅភូមិរោងចក្រ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក គង់ គឹមនី អភិបាលស្រុកស្នួល បានប្រាប់ថា ខណ:ដែលលោក កំពុងអង្គុយហូបស៊ុប នៅក្នុងហាង មុខផ្ទះជនរងគ្រោះ ពេលនោះស្រាប់តែបុរសជាប្តី បានរត់ចេញមកក្រៅ ដោយស្រែកថាចោរៗ ហើយក្រុមចោរបានបាញ់មួយគ្រាប់ ជាការគំរាម ឭដូច្នោះលោកបានបាញ់ ចំនួន២គ្រាប់ឡើងលើជាការគំរាមវិញ តែពួកគេមិនព្រម ចេញនោះឡើយ។

លោកបានបន្តទៀតថា ក្រោយបាញ់២គ្រាប់ មិនព្រមចេញ ទើបលោកបាញ់ ៤គ្រាប់ទៀត ទើបក្រុមចោរ បានឆក់យក កន្ត្រកមួយលោតចេញទៅ តែក្នុងកន្រ្តកនោះ គឺមានតែប្លង់ដី ដែលគេដាក់បញ្ចាំតែប៉ុណ្ណោះ គ្មានទ្រព្យធំដុំអីទេ។

បើតាមលោក គង់ គឹមនី រៀបរាប់ថា មុនពេលកើតហេតុ ខណ:ជនរងគ្រោះបើកទ្វារចូលផ្ទះ ស្រាប់តែជនសង្ស័យទាំង២នាក់ បានសម្ងំ នៅក្នុងផ្ទះបាត់ទៅហើយ ប៉ុន្តែពិតជាសំណាងណាស់ ដែលក្រុមចោរមិនបានបាញ់ត្រូវ ពោលគឺបានវាយនិងដែក តែមិនរងរបួសធ្ងន់ធ្ងរនោះទេ។

ស្នងការនគរបាល ខេត្តក្រចេះ ឧត្តមសេនីយ៌ លន់ សុផាត បានបញ្ជាក់ថា ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាពនោះ ក៏បង្កការភ្ញាក់ផ្អើល ហើយកម្លាំងនគរបាលរបស់ឈរ ជើងនៅក្បែរនោះ បានចេញជួយអន្តរាគមន៏ភ្លាមៗ។

បច្ចុប្បន្នកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បាននិងកំពុងតាមចាប់ ក្រុមចោរទាំងនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមចោរប្លន់៣នាក់ កាំភ្លើងខ្លី១ដើម ប្លន់អាជីវករលក់មាស នៅផ្សារពងទឹក យកអស់មាស និងលុយមួយចំនួន

ក្រុមចោរប្លន់៣នាក់ កាំភ្លើងខ្លី១ដើម ប្លន់អាជីវករលក់មាស នៅផ្សារពងទឹក យកអស់មាស និងលុយមួយចំនួន

ក្រុមចោរប្លន់៣នាក់ កាំភ្លើងខ្លី១ដើម ប្លន់អាជីវករលក់មាស នៅផ្សារពងទឹក យកអស់មាស និងលុយមួយចំនួន