ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម

ខេត្តបាត់ដំបង: បុរសម្នាក់រងការចាប់ខ្លួនពីកម្លាំងនគរបាល ក្រោយពីជនសង្ស័យធ្វើសកម្មភាពវាយឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ។

ហេតុការណ៍កើតឡើង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល16.00 នៅចំណុចក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ករណីឃាតកម្មដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ35ឆ្នាំ រស់នៅក្រុម5 ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ 75ឆ្នាំ រស់នៅកន្លែងកើតហេតុបណ្តាលឲ្យស្លាប់ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយជននេះជាមនុស្សស្រវឹងខួប ទនងបាត់បង់ស្មារតី ហើយតែងរករឿងឪពុករាល់ថ្ងៃដើម្បីរកលុយទិញស្រាផឹក ។ គ្រួសារគាត់គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ ក្រោយកើតហេតុ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាមឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម

ប្រភព ៖nokorwatnews

  • ឃាតកឈាមស្រស់សម្លាប់ឪពុកបង្កើតរបស់ខ្លួនស្លាប់ក្នុងថ្លុកឈាម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កំសាន្ត
Tags: