ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាម

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាម

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឿនហេ កាលពីថ្ងៃទី២៩ ខែសីហាបានចេញបញ្ជាឲ្យកម្លាំងទាហានត្រៀម លក្ខណៈជានិច្ចសម្រាប់ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយកូរ៉េខាងជើង។
មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាខាងលើក្រោយពីជំនួបពិភាក្សាជាមួយ មន្ត្រីយោធាជាន់ខ្ពស់របស់កូរ៉េខាងត្បូងពីយុទ្ធសាស្ត្រសម្រាប់ទប់ទលនឹងសង្គ្រាម វាយប្រហារពីកាំជ្រួចមីស៊ីលនិងបរមាណូ របស់កូរ៉េខាងជើង។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតី កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងមានសកម្មភាពយោធាគួរឲ្យបារម្ភក្នុងពេល ដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលមានឈ្មោះថា អ្នកការពារសេរីភាព Ulchi ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeong Joon Hee បញ្ជាក់ថា កូរ៉េខាង ត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់ បំផុត និងត្រៀមលក្ខណៈជានិច្ចដើម្បីទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង។ ការប្រកាសខាងលើកើតឡើងក្រោយពេល ដែលកម្លាំងទាហានកូរ៉េខាងជើងបាញ់សាក ល្បងមីស៊ីលចេញពីនាវាមុជទឹកកាលពីថ្ងៃទី២៤ ខែសីហា ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចំានៅទីក្រុងប៉េកាំងបានព្រមានដល់ពលរដ្ឋរបស់ខ្លួនពីលទ្ធភាព ដែលកូរ៉េខាងជើងអាចនឹងបើកការវាយ ប្រហារឬក៏ជាប់ខ្លួនជនជាតិកូរ៉េខាងត្បូងនៅក្នុងប្រទេសចិន។ ឯកអគ្គរដ្ឋទូតកូរ៉េខាង ត្បូងបានអំពាវនាវឲ្យពលរដ្ឋចៀសវាងទៅកាន់ព្រំដែនចិនកូរ៉េខាងជើងអាចនឹងត្រូវចាប់ខ្លួនដើម្បីដោះដូរជាមួយពលរដ្ឋកូរ៉េខាង ជើងដែលបានរត់ទៅកាន់កូរ៉េខាងត្បូងនាពេលកន្លងមក។

នេះជាសារព្រមានលើកទី២ក្រោយសារព្រមានលើកទីមួយនៅថ្ងៃទី២ ខែ កក្កដា ក្រោយមានពលរដ្ឋកូរ៉េខាងជើង ១៣នាក់រត់ទៅកាន់កូរ៉េខាងត្បូង។

រាល់ពេលដែលមានការធ្វើសមយុទ្ធរវាង អាមេរិកនឹងកូរ៉េខាងត្បូងតែងតែមានភាពតានតឹងនៅឧបទ្វីបកូរ៉េដោយសាររដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងចាត់ទុកថា នោះជាការប៉ន ប៉ងវាយប្រហារឈ្លានពានទឹកដីកូរ៉េខាងជើង។

កន្លងមកថ្មីៗមេដឹកនាំកូរ៉េខាងជើងបាន ប្រកាសថា ប្រទេសរបស់លោកទទួលបានជោគជ័យនៅក្នុងជោគជ័យក្រោយសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកដោយជោគជ័យនោះ។
លោក គីម ជុងអ៊ុន បញ្ជាក់ថា ការសាកល្បងជោគជ័យនោះមិនខុសអ្វីពីការក្តាប់ ទីតាំងនានារបស់អាមេរិកនៅក្នុងដៃ ហើយត្រូវបំផ្លាញក្នុងរយៈពេលខ្លីពីកូរ៉េខាងជើង។

កន្លងមកសារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹកនៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះ។ ការបាញ់នោះធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo។
ការបាញ់មីស៊ីលខាងលើកើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគំរាម កំហែងថានឹងវាយបកទៅលើការធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងដោយ ទីក្រុងព្យុងយ៉ាងចាត់ទុកថា ការធ្វើសមយុទ្ធ នោះជាការប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាង ជើង៕

ប្រភព  ៖ nokorwatnews

  • ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងចេញបញ្ជាឲ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កំសាន្ត
Tags: