សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់

ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចក្រុងប៉ោយ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានចុះបង្ក្រាប និងឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀនល្មើសច្បាប់ រួមទាំងវត្ថុតាងផងដែរ ដើម្បីនាំខ្លួនមកកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន ។សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៣០ ខែសីហា កម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែតបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ែន សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយដកហូតវត្ថុតាងសង្ស័យថ្នាំញៀនល្មើសច្បាប់១ថង់តូច និងទូរស័ព្ទដៃ១គ្រឿង ។

បន្ទាប់មក ជនសង្ស័យ ប៉ែន សុជាតិ បានសារភាពប្រាប់សមត្ថកិច្ចអំពីបក្ខពួកនោះ ទើបកម្លាំងសមត្ថកិច្ចឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ិប ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងបានដកហូតថ្នាំញៀនក្រាមសថ្លា១ថង់តូច និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ផងដែរ ។

ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុាលារចាត់ការតាមនីតិវិធី ៕

សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់ សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់ សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់ សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់ សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់ សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់

ប្រភព ៖ nokorwatnews

  • សមត្ថកិច្ចក្រុងប៉ោយប៉ែតចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន២ថង់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កំសាន្ត
Tags: