ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

ស្របពេលដែលម្ចាស់រថយន្តទំនើប Ferrari ពីរគ្រឿងកំពុងបើកបរសុខៗនៅលើដងផ្លូវក្នុងតំបន់ Lijiang ស្រាប់តែមានកូនឆ្កែមួយក្បាលដើរកាត់មុខរថយន្តពួកគេភ្លាមៗ ដែលធ្វើឲ្យពួកគេទាំងពីររេចង្កូត បុកនឹងបង្កាន់ដៃខូចខាតគិតជាប្រាក់សរុបប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក ។

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

យោងតាមសារព័ត៌មាន គេបានដឹងថា ម្ចាស់រថយន្តទាំងពីរគ្រឿងប្រហែលជាស្គាល់គ្នា ព្រោះរថយន្ត Ferrari ទាំងពីរមានផ្លាកលេខសម្គាល់សៀងហៃដូចគ្នា តែយ៉ាងណាក្តី ក្រោយឧបទេវហេតុ ផ្លាកលេខនោះបានរងផលប៉ះពាល់ ហើយវាមានតម្លៃថ្លៃគួរសមដែរ ។

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

ក្រោយមានបញ្ហា ខាងក្រុមហ៊ុនធានារ៉ាបរងក៏បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយបានសន្និដ្ឋានថា ក្នុងរថយន្តមួយគ្រឿងនឹងត្រូវចំណាយការខូចខាតមិនក្រោម ១៥ ម៉ឺនដុល្លារនោះទេ ។

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

គួរបញ្ជាក់ដែរថា ថ្វីត្បិតបើរថយន្តទាំងពីរគ្រឿងនោះខំកាច់ចង្កូតគេចពីកូនឆ្កែក្តី កូនឆ្កែនោះនៅតែគេចមិនផុតពីសេចក្តីស្លាប់ ៕

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

ប្រភព ៖ pmhotnews

  • ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កំសាន្ត
Tags: