វីរុស Zika ២៦ករណីទៀតឆ្លងនៅក្នុងប្រទេសសិង្ហបុរី

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ក្រសួងសុខាភិបាលសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍ថា វីរុស Zika បានឆ្លងរាលដាលថ្មីបន្ថែម២៦ករណីទៀតនៅក្នុងប្រទេសនេះ ធ្វើឲ្យចំនួនសរុបកើនឡើង៨២ករណី ។

វីរុស Zika ២៦ករណីទៀតឆ្លងនៅក្នុងប្រទេសសិង្ហបុរី

ប្រភពបញ្ជាក់ថា មនុស្សដែលសង្ស័យផ្ទុកវីរុសចំនួន១១១នាក់ត្រូវបានធ្វើតេស្តិ៍រួចរាល់ក្នុងរយៈពេល២៤ម៉ោង ជាលទ្ធផល មិនមានករណីឆ្លងនោះទេ ។ មុននេះបន្តិចផងដែរ ក្រសួងសុខាភិបាលបានស្នើឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ស្វែងរកវីរុស Zika ចៀសវាងកុំឲ្យបញ្ហាកាន់តែធ្ងន់ឡើង ។

សូមបញ្ជាក់ថា វីរុស Zika ត្រូវបានប្រកាសដោយអង្គការសុខភាពពិភពលោក (WHO) កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ថា ជាបញ្ហាអាសន្នសុខភាពសាធារណៈដោយបង្កឲ្យមានការព្រួយបារម្ភជាអន្តរជាតិ ។ វីរុសដែលបង្កឡើងដោយមូសខ្លាខាំនេះ បានបណ្តាលឲ្យមានការប្រកាសអាសន្ននៅទ្វីបអាមេរិកកណ្តាល និងខាងត្បូង ដោយសារតែវីរុសនេះ បានធ្វើខួរក្បាលទារក មិនលូតលាស់ និងធ្វើឱ្យខួចខួរក្បាលតែម្តង។

វីរុស Zika ២៦ករណីទៀតឆ្លងនៅក្នុងប្រទេសសិង្ហបុរី

ប្រភព ៖ nokorwatnews

  • វីរុស Zika ២៦ករណីទៀតឆ្លងនៅក្នុងប្រទេសសិង្ហបុរី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/01  Category:កំសាន្ត
Tags: