រញ្ជួយ​ដី​កម្លាំង​ខ្លាំង ៥,៧​រ៉ិចទ័រ វាយ​ប្រហារ​នូវែលហ្សេឡង់ នៅ​ព្រឹក​នេះ

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៧​រ៉ិចទ័រ បាន​វាយ​ប្រហារ​នៅ​តំបន់​ឆ្នេរ នៃ​កោះ​ភាគ​ខាង​ជើង ប្រទេស​នូវែលហ្សេឡង់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ នៅ​វេលា​ម៉ោង ១០ និង ០៤​នាទី​ព្រឹក (ត្រូវ​នឹង​ម៉ោង ៥ និង ០៤​នាទី​នៅ​កម្ពុជា) ដោយ​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ គឺ​ស្ថិត​នៅ​ក្បែរ​ទីក្រុង Te Araroa។

 

រញ្ជួយ​ដី​កម្លាំង​ខ្លាំង ៥,៧​រ៉ិចទ័រ វាយ​ប្រហារ​នូវែលហ្សេឡង់ នៅ​ព្រឹក​នេះ

 

ការ​រញ្ជួយ​ដី​ជម្រៅ ២៥​គីឡូម៉ែត្រ​នេះ ក៏​បណ្តាល​ឲ្យ​ប្រជាជន នៅ​ក្នុង​ទីក្រុង Auckland និង​កោះ Great Barrier Island ទទួល​បាន​អារម្មណ៍​ថា​រញ្ជួយ​ដី​ដែរ។ រីឯ​កោះ South Island និង ទីក្រុង Christchurch ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ចំណុច​កណ្តាល រហូត​ដល់​ទៅ​ជាង ១ ១០០​ម៉ែត្រ ក៏​ទទួល​អារម្មណ៍​ថា​រង​ឥទ្ធិពល​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​ដែរ។

 

ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ខូច​ខាត ឬ​រង​របួស​ឡើយ ហើយ​ក៏​មិន​មាន​សញ្ញា​ព្រមាន​ពី​រលក​ស៊ូណាមិ​ដែរ៕

 

រញ្ជួយ​ដី​កម្លាំង​ខ្លាំង ៥,៧​រ៉ិចទ័រ វាយ​ប្រហារ​នូវែលហ្សេឡង់ នៅ​ព្រឹក​នេះ

រូបភាព​បង្ហាញ​ពី​តំបន់​ដែល​ទទួល​រង​ភាព​រញ្ជួយ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail