ក្រុមកម្ពុជា ផ្តោតខ្លាំងលើការប្រកួត ចំពេលក្រុមហុងហុង ត្រូវការឈ្នះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិហុងកុង នៅកីឡដ្ឋាន Mong Kok Stadium នៃទីក្រុង Mong Kok ទឹកដីកហុងកុង នាយប់ម៉ោង៧(ម៉ោងនៅកម្ពុជា) នាថ្ងៃព្រហស្បតិ៍នេះ ហើយការប្រកួតនេះក៏មានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ CTN ផងដែរ ព្រមទាំងមានការចាក់ផ្សាយឡើងវិញលើកញ្ចក់ទូរទស្សន៍ CTN ពីម៉ោង ៩:០០យប់ថ្ងៃដដែលនោះ។

mm7

បើទោះបីជា ក្រុមហុងកុង សម្បូរទៅដោយកីឡាករកូនកាត់ និងចូលសញ្ជាតិ ដែលមានកម្រិតនៃការលេងលើក្រុមកម្ពុជា និងមានចំណាត់ថ្នាក់ FIFA ល្អជាង ប៉ុន្តែសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា បានផ្តោតយកចិត្តទុកដាក់ខ្លាំង សម្រាប់ការប្រកួតមួយនេះ ខណៈអ្នកស្នេហាវិស័យបាល់ទាត់នៅកម្ពុជា បាននាំគ្នាប្រើប្រាស់ហ្វេសប៊ុក សរសេរនៅពាក្យពេចល្អៗ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិរបស់ខ្លួន ទាំងការធ្វើដំណើរ ការហ្វឹកហាត់នៅហុងកុង និងការស្នាក់នៅ ហូបចុក ផងដែរ។

mm6

ដើម្បីបង្ហាញពីអារម្មណ៍ដ៏កក់ក្តៅ ក៏ដូចជាផ្តល់ដំណឹងដល់អ្នកគាំទ្រឲ្យបានដឹងពីសុខទុករបស់ក្រុមជម្រើសជាតិកម្ពុជានោះ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនា បានបង្ហាញរូបភាពដែលខ្លួនបានថតជាមួយអ្នកចាំទី ស៊ូ យ៉ាទី កីឡាករ រស់ សំអឿន និង សុខ សុវណ្ណ ហើយបានសរសេរថា៖«សូមអរគុណចំពោះពាក្យជូនពរពីសំណាក់ពុកម៉ែ បងប្អូន អ្នកគាំទ្រជាទីស្រលាញ់ទាំងអស់គ្នា ពួកខ្ញុំបានមកដល់ហុងកុងដោយសុវត្ថិភាពហើយ ពួកយើងខ្ញុំនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីរកជ័យជម្នះជូនប្រទេសជាតិយើង»។

mm5

យ៉ាងណាក៏ដោយ មហិច្ឆតាក្នុងការស្វែងរកការឈ្នះរបស់កម្ពុជា កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយ ខណៈក្រុមម្ចាស់ផ្ទះហុងកុង ក៏ត្រូវការឈ្នះ ដើម្បីលើកទឹកចិត្តដល់អ្នកគាំត្ររបស់ខ្លួននោះ ពិសេសដើម្បីលប់បំបាត់ភាពហ្មងសៅចំពោះការទទួលបានលទ្ធផលមិនល្អចំនួន៣ប្រកួតចុងក្រោយនេះ គឺការចាញ់ក្រុមកាតា ២-០ ក្នុងវគ្គជម្រុះ World Cup នាថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៦ ស្មើជាមួយក្រុមវៀតណាម ២-២ និងចាញ់ក្រុមមីយ៉ាន់ម៉ា ៣-០ ក្នុងការប្រកួតពានរង្វាន់ AYA Bank Cup 2016 នោះ ។

mm4

លោក Kim Pon-gon គ្រូបង្វឹកក្រុមហុងកុង បានចាត់ទុកការជួបក្រុមជម្រើសជាតិកម្ពុជា លើកនេះ ជាប្រកួតដ៏សំខាន់ ដែលកូនក្រុមរបស់លោកត្រូវបង្ហាញពីទម្រង់លេងដ៏ល្អមួយ ដើម្បីត្រៀមការប្រកួតផ្សេងៗទៀត។ ចំណែកខ្សែប្រយុទ្ធ Jaimes Mckee របស់ហុងកុង បាននិយាយថា៖«យើងនឹងឈ្នះកម្ពុជា ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកគាំទ្រ។ អ្វីដែលយើងគិត និងរំពឹងទុក គឺយើងត្រូវព្យាយាមស្វែងរកជ័យជម្នះឲ្យបាន»៕

mm3

ការប្រកួត មិត្តភាពអន្តរជាតិ

ក្រុមបាល់ទាត់ហុងកុង ដែលនឹងបើកទ្វារកីឡដ្ឋាន Mongkok របស់ខ្លួន ស្វាគមន៏ក្រុមភ្ញៀវជម្រើសជាតិកម្ពុជា នៅថ្ងៃស្អែក ពោលគឺថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ៧យប់ ( ម៉ោងកម្ពុជា ) ក្នុងការប្រកួតមិត្តភាពអន្តរជាតិនេះ ពុំធ្លាប់រកជ័យជម្នះបានឡើយ ក្នុងឆ្នាំកាលវិភាគប្រចាំឆ្នាំ២០១៦នេះ ហើយការប្រកួតនេះនឹងជាការប្រកួតសំខាន់សម្រាប់ពួកគេ ដែលនឹងត្រូវជួបជាមួយក្រុមមានចំណាត់ថ្នាក់ FIFA ទាបជាងខ្លួន ស្របពេលដែលពួកគេត្រូវត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ ជើងឯកប្រចាំតំបន់អាស៊ីខាងកើត EAFF Asian Cup 2017 ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០១៧ខាងមុខ ។

mm2

គ្រូបង្វឹករបស់ហុងកុង លោក Kim Pon-gon ជឿជាក់ថាជំនួបជាមួយកម្ពុជានៅរាត្រីថ្ងៃព្រហស្បតិ៍ ស្អែកនេះ គឺជាប្រកួតមួយដែលសំខាន់បំផុតសម្រាប់កីឡាករ និងទម្រង់លេង ដែលពួកគេត្រៀមសម្រាប់ការប្រកួតសំខាន់ៗដទៃទៀតដែលនឹងចូលមកដល់ជាបន្តបន្ទាប់ ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែប្រយុទ្ធ Jaimes Mckee ក៏បានលើកឡើងដូចគ្នាផងដែរថា « យើងនឹងឈ្នះកម្ពុជា ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកគាំទ្រ គ្រប់ពេលដែលយើងពាក់អាវហុងកុង អ្វីដែលយើងគិត និងរំពឺងទុក គឺការព្យាយាមស្វែងរកជ័យជម្នះ » ។

ទោះបីជាយ៉ាងណាក៏ដោយហុងកុង ពុំទាន់ទទួលស្គាល់ជ័យជម្នះឡើយក្នុងការប្រកួត៣លើក ក្នុងឆ្នាំ២០១៦នេះ ដូចជា ចាញ់ កាតា ០ទល់នឹង២ នៃការប្រកូតជម្រុះ World Cup ( ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០១៦ ) ក្រោយមក ស្មើជាមួយវៀតណាម ២-២ និងចាញ់ មីយ៉ាន់ម៉ា ០ទល់នឹង៣ នៃការប្រកួតពានរង្វាន់ AYA Bank Cup 2016 ។

mm1
khmer16

០១/០៩/២០១៦ | ម៉ោង ៧:០០ ល្ងាច (ម៉ោងនៅកម្ពុជា) | ហុងកុង

ផ្សាយផ្ទាល់លើ ទំព័រ ហ្វេសប៊ុក CTN
ចាក់ផ្សាយឡើងវិញលើកញ្ចក់ទូរទស្សន៍ CTN ពី ម៉ោង ៩:០០យប់(ថ្ងៃដដែល)

ហុងកុង vs កម្ពុជា

The post ក្រុមកម្ពុជា ផ្តោតខ្លាំងលើការប្រកួត ចំពេលក្រុមហុងហុង ត្រូវការឈ្នះ appeared first on CamboSport.